ការងាប់លិង្គ គឺជាបញ្ហាមួយដែលអាចកើតឡើងលើបុរសគ្រប់វ័យទាំងអស់។ វាអាចមានន័យថាជាការអសមត្ថភាពដើម្បីទទួលបាន ឬរក្សាការឡើងរឹងរបស់លិង្គដែលត្រូវកើតមានសម្រាប់ការរួមភេទ។ ខណៈពេលដែលការព្យាបាលតាមបែបវេជ្ជសាស្ត្រមានសារៈសំខាន់ចំពោះករណីមួយចំនួននោះ វាក៏មានវិធីសាស្ត្របែបធម្មជាតិខ្លះដែលដើម្បីធ្វើអោយមានការផ្លាស់ប្តូរបែបវិជ្ជមានក្នុងជីវិត និងស្តារលទ្ធភាពផ្លូវភេទមកវិញ។
ត្រួតពិនិត្យ
មុនពេលអ្នកចាប់ផ្តើមធ្វើការខិតខំប្រឹងប្រែងគ្រប់ប្រភេទដើម្បីពង្រឹងដល់គុណភាពនៃការឡើងរឹងរបស់លិង្គ វានឹងជួយអោយអ្នកដឹងថាអ្វីទៅជាឧបសគ្គ។ ចូរចាប់ផ្តើមដោយការពិនិត្យលើរាងកាយអោយសព្វជ្រុងជ្រោយ។ ជាពិសេស អ្នកប្រហែលជាចង់ដឹងហើយថា បើសិនជាមានបញ្ហាសុខភាពកំពុងតែលុកលុយដូចជាជំងឺទឹកនោមផ្អែម នោះវាប្រហែលជាដើមហេតុនៃការងាប់លិង្គនោះហើយ។ ប្រធានបទមួយផ្សេងទៀតនោះគឺរកអោយឃើញក្រែងមានបញ្ហាកូឡេស្តេរ៉ុលក្នុងចរន្តឈាម។ កាលណាកូឡេស្តេរ៉ុលអាក្រក់ច្រើនពេកពិតជានឹងទៅរំខានដល់ការឡើងរឹងរបស់លិង្គបាន។ មិនខ្វល់ថាគ្រូពេទ្យរកឃើញអ្វីខ្លះនោះទេ ចូរប្រើប្រាស់ព័ត៌មានបែបនេះដើម្បីផ្លាស់ប្តូររបៀបរស់នៅដែលអាចពង្រឹងដល់សុខភាពទូទៅអោយកាន់តែប្រសើរជាងមុន និងតម្រងទិសទៅរកសុខភាពផ្លូវភេទអ្នក។
យកឈ្នះភាពនឿយហត់អោយបាន
ការពិតនោះគឺថា កាលណាវាន់ទំហំចង្កេះកាន់តែធំ ឥទ្ធិពលដែលធ្វើអោយអ្នកក្លាយទៅជាមានបញ្ហាងាប់លិង្គកាន់តែខ្លាំង។ ការឡើងទម្ងន់មិនមែនជារឿងល្អចំពោះបេះដូង ឬប្រព័ន្ធរបត់ឈាមរត់នោះទេ។ ក្នុងករណីដែលមានការរំខានក្នុងលំហូរឈាមទៅលិង្គនោះហើយគឺជាសត្រូវរបស់អ្នកទាំងអស់។
ផ្លាស់ប្តូររបបអាហារ
អ្វីដែលអ្នកញ៉ាំមានឥទ្ធិពលដោយផ្ទាល់ទៅលើទម្ងន់ និងសុខមាលភាពទូទៅរបស់អ្នកទាំងអស់។ របបអាហារដែលមានសារធាតុកាបូអ៊ីដ្រាត និងកូឡេស្តេរ៉ុលខ្ពស់មិនមែនល្អចំពោះសុខភាពបេះដូងនោះទេ។ ជាមួយគ្នានេះដែរ អាហារទាំងអស់នេះកំពុងតែរារាំងសមត្ថភាពអ្នកពីការបំពេញតម្រូវការផ្លូវភេទទៀតផង។ ចូរញ៉ាំអាហារដែលមានសាច់, បន្លែដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងសម្បូរដោយបន្លែពណ៌បៃតង។
ហាត់ប្រាណរាល់ថ្ងៃ
ការហាត់ប្រាណនឹងមានប្រយោជន៍ច្រើនណាស់ជាពិសេសជួយអោយការងាប់លិង្គវិលមករកសភាពដើមវិញតែម្តង។ ការចំណាយពេល ៣០នាទីក្នុងមួយថ្ងៃក្នុងការហាត់ប្រាណបែបកម្រិតមធ្យមនឹងជួយអោយកម្រិតជាតិស្ករក្នុងឈាមថេល្អ និងជួយបង្កើតការផលិតកូឡេស្តេរ៉ុល្អក្នុងឈាមបាន។ ជាមួយគ្នានេះដែរ ការហាត់ប្រាណនឹងជួយបោសសម្អាតកូឡេស្តេរ៉ុលអាក្រក់ៗចេញពីរាងកាយផងដែរ។
ជាមួយនឹងអត្ថប្រយោជន៍ខាងរាងកាយ ការហាត់ប្រាណក៏ជួយបង្កើនថាមពលសម្រាប់ខួរក្បាលដែរ។ យើងទាំងអស់គ្នាដឹងរួចហើយថា ការរួមភេទចាប់ផ្តើមចេញពីខួរក្បាល។ បើសិនជាក្នុងចិត្តអ្នកត្រៀមខ្លួនសម្រាប់ការរួមភេទរួចហើយនោះ រាងកាយទំនងជាត្រូវតែសហការគ្នាជាមិនខានឡើយ។
កំភ្លេចក្បាច់ហាត់ប្រាណ Kegel
លំហាត់ប្រាណបែប Kegel ត្រូវបានបង្កើតឡើងដើម្បីពង្រឹងដល់សាច់ដុំអាងត្រគៀក។ សាច់ដុំអាងត្រគៀកដែលរឹងមាំនឹងជួយអោយមានលំហូរឈាមកាន់តែល្អ ព្រមទាំងផ្តល់ថាមពលកាន់តែខ្លាំងសម្រាប់ការរួមភេទទៀតផង។ ការយល់ឃើញដ៏អស្ចារ្យអំពី Kegel នេះគឺថា អ្នកអាចធ្វើវាបានគ្រប់ពេលវេលាទាំងអស់ និងគ្រប់ទីកន្លែងដោយមិនចាំបាច់ខ្វល់ពីមនុស្សជុំវិញខ្លួនទេ។ ការកន្ត្រាក់បែបសាមញ្ញាទាំងនេះបូករួមនឹងរបបអាហារដែលផ្តល់សុខភាព និងការហាត់ប្រាណច្រើនទៀតនោះ ពិតជាផ្តល់នូវភាពអស្ចារ្យសម្រាប់សមត្ថភាពនៃការរួមភេទជាមិនខាន។
ចូរចាំថា ការងាប់លិង្គមិនមែនកើតមានពេញយប់នោះទេ។ មានន័យថា វានឹងត្រូវការពេលវេលាមួយចំនួនសម្រាប់វិធីសាស្ត្របែបធម្មជាតិដើម្បីអោយស្ថានភាពវិលមករកសភាពដើមវិញ និងស្តារសមត្ថភាពរបស់អ្នកដើម្បីទទួលបាន និងថែរក្សាការឡើងរឹងរបស់លិង្គ។ ដូច្នេះចូរអត់ធ្មត់ និងធ្វើទៅតាមកម្មវិធីនេះជាប់រហូតទៅ។ នៅពេលអ្នកចាប់ផ្តើមមើលឃើញលទ្ធផលហើយ រាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងមិនខាត់បង់អត់ប្រយោជន៍នោះទេ៕
របៀបបំបាត់បញ្ហាងាប់លិង្គបែបធម្មជាតិដែលបុរសគួរយល់ដឹង
15 May, 2021