ជំងឺក្រពះគឺជាជំងឺមួយដែលកើតឡើងភាគច្រើនលើមនុស្សគ្រប់រូប ហើយនៅពេលដែលវាឈឺម្តងៗគឺធ្វើឲ្យអ្នកពិបាកទ្រាំខ្លាំងណាស់ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តថ្មីមួយក្នុងការបំបាត់អាការៈនេះ។ តើមានរបៀបធ្វើបែបណាទៅ?
ដំបូងអ្នកត្រូវតែទិញដំឡូងបារាំងស្រស់ចំនួនមួយផ្លែ បន្ទាប់មកលាងវាឲ្យស្អាត ហើយចិតវាជាបន្ទះស្មើរៗ រួចលាយជាមួយទឹកកិនវាឲ្យម៉ត់ ទើបយកស្បៃម៉ង់មកច្រោះយកទឹកវា មិនយកកាកទេ ចុងក្រោយយកទឹកនៃដំឡូងបារាំងនោះលាយជាមួយទឹកឃ្មុំបរិមាណល្មមជាការស្រេច ដោយអ្នកអាចពិសារនៅរៀងរាល់ព្រឹកពេលមិនទាន់បរិភោគអាហារពេលព្រឹកចំនួន២០មីលីលីត្រ ដោយអាចហូបចំនួន២០ថ្ងៃបាន។ នៅពេលដែលអ្នកប្រើរូបមន្តនេះដើម្បីព្យាបាល អ្នកមិនអាចផឹកស្រា និងប្រើថ្នាំផ្សេងៗឡើយ ជាពិសេសអាហារដែលហិរក៏មិនអាចបរិភោគបានដែរ រួមជាមួយអាហារបំពងខ្លាញ់ ប្រសិនជាអ្នកមិនប្រយ័ត្ន ហើយប៉ះអាហារទាំងនោះ វាមិនអាចជួយព្យាបាលជំងឺអ្នកបានឡើយ ម្យ៉ាងទៀតអ្នកដែលមានជំងឺទឹកនោមផ្អែមមិនអាចប្រើរូបមន្តនេះបានទេ៕