ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ មានចិត្តដែលជ្រះថ្លាមួយ ថែមទាំងមានខួរក្បាលដែលពូកែឆ្ងល់។ ជាហេតុដែលធ្វើឲ្យគេដឹងគ្រប់មុខ។ ដូចនេះ វាសនារបស់គេនឹងមិនធម្មតាឡើយ ដោយអាចរស់នៅជាមួយប្រាក់ដ៏ច្រើនតែម្តង។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត តែងទទួលបានឱកាសក្នុងការចំណេញបានប្រាក់ធំចូលមកជានិច្ច។ ជាពិសេស ទោះបីជាគេមានការងារដែលមិននឹងនរ ក៏គេតែងមានលុយចូលមកដែរ។ ជាហេតុដែលធ្វើឲ្យជីវភាពរបស់គេមិនលំបាកយូរឡើយ។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង តែងទទួលបានការស្រឡាញ់ពីទេវតាទ្រព្យជានិច្ច។ ជាពិសេស គេមានចិត្តដែលស្មោះត្រង់មួយ ដោយធ្វើឲ្យគេតែងទទួលបានទ្រព្យធំចូលមកតែម្តង៕