ជួបជាមួយអ្នកយាមល្បាតសត្វល្មូនអាយុ៨ឆ្នាំ ដែលចំណាយពេលរាល់ថ្ងៃបបោសអង្អែលក្រពើនិងពស់យក្ស។
ក្មេងប្រុសក្លាហានឈ្មោះ ឆាលី ផាកឃើ បានជួយឪពុកម្តាយរបស់ខ្លួនក្នុងការមើលថែសត្វនៅសួនសត្វព្រៃបាល់ឡារ៉ាត់ នៅរដ្ឋវីកតូរៀ ប្រទេសអូស្ត្រាលី តាំងពីក្មេងប្រុសនេះចេះដើរមកម្ល៉េះ។
ឆាលី ក្នុងឯកសណ្ឋានជាអ្នកការពារសត្វ បានចាប់កាន់ពស់ជាលើកដំបូង នៅពេលក្មេងនេះមានអាយុ ១ ឆ្នាំ និងចេះចាប់ក្រពើលើកដំបូង នៅ២ឆ្នាំក្រោយមកនោះ។
ហើយឥឡូវនេះអំឡុងអាយុកំពុងសិក្សា ឆាលីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសត្វទាំងនេះមិនធ្លាប់មានពីមុនមកទេ និង មានក្តីសុបិនដ៏ធំចង់ក្លាយជាអ្នកជំនាញថែរក្សាសត្វអាជីព ដូចវីរបុរសរបស់ខ្លួន គឺ លោកស្ទីវ អៀរវីន៕
ប្រភព៖ rasmeinews.com
