Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា បញ្ហាធុំក្លិនខ្លួនអាចបណ្ដាលមកពីកត្តាអ្វីខ្លះ?  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាទាំងនោះ ៖

១. តានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

ញើសដែលមានក្លិនមិនល្អជាងគេបំផុតនោះ គឺញើសដែលកើតចេញពីភាពតានតឹងក្នុងអារម្មណ៍។ ញើសនេះបញ្ចេញដោយក្រពេញ Apocrine។

២. ទទួលទានសាច់ច្រើនពេក

អាស៊ីតអាមីណូនៅក្នុងសាច់ក្រហមបន្សល់ទុកកាកសំណល់ក្នុងពោះវៀនកំឡុងពេលរំលាយអាហារដែលបញ្ចេញក្លិនមិនល្អ។ អង់ហ្ស៊ីមពោះវៀនបំបែកកាកសណល់ទាំងនោះដែលបន្ទាប់មកលាយជាមួយពពួកបាក់តេរីលើស្បែកកំឡុងពេលបែកញើស ហើយបង្កក្លិនខ្លួនមិនល្អ។ ក្លិនខ្លួនរបស់អ្នកអាចនឹងប្រែជាមិនល្អកំឡុងពេល ២​ ម៉ោងក្រោយទទួលទានសាច់ក្រហម។ ក្លិនញើស ឬក្លិនខ្លួនមិនល្អព្រោះការទទួលទានសាច់ក្រហមអាចត្រូវបានទៅវិញកំឡុងពេល ២ ទៅ ៣ ម៉ោង ឬយូររហូតដល់ ២ សប្តាហ៍។

៣. ទទួលទានគ្រឿងទេសហឹរ

អាហារដែលមានផ្ទុកខ្ទឹមស គ្រឿងការី និងគ្រឿងទេសហឹរៗផ្សេងទៀតអាចបញ្ចេញឧស្ម័នស៊ុលផួរ ខណៈពេលរាងកាយរំលាយ ឬចាប់ផ្ដើមធ្វើការបំបែក។ រយៈពេលប៉ុន្មានម៉ោងក្រោយទទួលទាន ឧស្ម័នទាំងនេះទៅក្រៅរន្ធញើសដែលនាំឱ្យមានក្លិនមិនល្អ។

៤. ការទទួលទានគ្រឿងស្រវឹងច្រើនពេក

ជាតិអាល់កុលអាចឆ្លងកាត់ឈាមនិងជុំវិញរាងកាយ ខ្លះទៀតហូរចេញតាមរន្ធញើស ព្រមទាំងដង្ហើម។ មិនថាអ្នកទទួលទានគ្រឿងស្រវឹងប្រភេទអ្វីនោះទេ នៅពេលរាងកាយចាប់ផ្ដើមបំបែក នោះវានឹងបញ្ចេញក្លិនដូចគ្នា។

៥. ការទទួលទានអាហារកែច្នៃ

ជាតិស្ករចម្រាញ់ដែលមានផ្ទុកក្នុងអាហារកែច្នៃបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ហើយជាតិស្ករដែលមានក្នុងឈាមក្រោយទទួលទានអាហារកែច្នៃរួចជះឥទ្ធិពលលើការបែកញើសចំពោះមនុស្សមួយចំនួន ហើយនៅពេលវារួមបញ្ចូលគ្នាជាមួយបាក់តេរីលើស្បែកនោះនឹងបង្កបញ្ហាក្លិនខ្លួនមិនល្អ។ អាហារកែច្នៃក៏ខ្វះនូវសារធាតុក្លរ៉ូភីលដែលជាសារធាតុជួយបំបាត់ក្លិនខ្លួនមិនល្អ និងសម្អាតក្នុងរាងកាយផងដែរ។ បញ្ហាក្លិនខ្លួនបណ្ដាលមកពីការទទួលទានអាហារកែច្នៃនឹងបាត់ទៅវិញក្នុងរយៈពេល ១ សប្តាហ៍ក្រោយ។ ទោះជាយ៉ាងណា អ្នកគួរកាត់បន្ថយការទទួលទានអាហារកែច្នៃមិនត្រូវទទួលទានជាប់ជាប្រចាំឡើយ។

៦. ការទទួលទានបន្លែប្រភេទ Cruciferous

បន្លែប្រភេទនេះមានផ្ទុកជាតិស្ពាន់ធ័រដែលរាងកាយបំបែកទៅជាសមាសធាតុដែលស្រដៀងគ្នាទៅនឹងសមាសធាតុដែលទទួលខុសត្រូវចំពោះក្លិនខ្លួនមិនល្អ។ លើសពីនេះទៅទៀតផ្កាខាត់ណាក៏មានផ្ទុកនូវសារធាតុ choline ដែលជាសារធាតុចិញ្ចឹមប្រភេទវីតាមីន B ដែលអាចបណ្ដាលឱ្យធុំក្លិនខ្លួន។ ភាគច្រើនក្លិនខ្លួននឹងប្រែជាមិនល្អរយៈពេល ១ ម៉ោងក្រោយទទួលទានបន្លែប្រភេទនេះ ហើយនឹងប្រែជាធម្មតាវិញនៅរយៈពេល ៦ ម៉ោង។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកគួរឈប់ទទួលទានបន្លែទាំងនេះតែម្ដងឡើយ គឺដើម្បីកាត់បន្ថយផលប៉ះពាល់ចូរលាងសម្អាតបន្លែទាំងនេះជាមួយអំបិលមួយចិបសិន។ ការធ្វើបែបនេះអាចជួយកម្ចាត់សារធាតុបង្កក្លិនខ្លួនមិនល្អ ខណៈដែលរក្សាសមាសធាតុមានប្រយោជន៍។

៧. អ្នកមានជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមក៏អាចបណ្ដាលឱ្យអ្នកធុំក្លិនខ្លួនផងដែរ។ នៅពេលគ្មានអាំងស៊ុយលីនគ្រប់គ្រាន់ រាងកាយនឹងបំបែកខ្លាញ់ដែលជាលទ្ធផលនៃការប្រមូលផ្ដុំនូវសារធាតុ ketones ក្នុងរាងកាយនាំឱ្យក្លិនខ្លួនប្រែប្រួល។

៨. ភាពប្រែប្រួលនៃអ័រម៉ូន

ពេលខ្លះក្រពេញទីរ៉ូអ៊ីតអាចផលិតអ័រម៉ូនច្រើនពេកដែលហៅថាជំងឺក្រពេញទីរ៉ូអ៊ីត hyperthyroidism នាំឱ្យអត្រានៃការដុតរំលាយអាហារនិងចង្វាក់បេះដូងឡើងខ្ពស់ ជាលទ្ធផលនៃការបែកញើសហួសប្រមាណ ព្រមជាមួយក្លិនខ្លួនមិនល្អ។ ការអស់រដូវក៏ជាកត្តាទូទៅបំផុតមួយដែលនាំឱ្យការបែកញើសមានលក្ខណៈកើនឡើងខ្លាំងផងដែរ។ ភាពប្រែប្រួលនៃកម្រិតអ័រម៉ូន estrogen និងអ័រម៉ូន progesterone អាចជះផលប៉ះពាល់ដល់សមត្ថភាពនៃរាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាពនាំឱ្យមានអាការៈក្ដៅភាយៗនិងបែកញើសច្រើន។

៩. បញ្ហាសុខភាពមួយចំនួន

រួមមានជំងឺតម្រងនោម និងជំងឺថ្លើមជាដើមដែលអាចបណ្ដាលឱ្យក្លិនខ្លួនប្រែជាកាន់តែមិនល្អ៕