តើអ្នកមិនចូលចិត្តញ៉ាំទឹកមែនទេ? បើសិនជាមែន ខ្ញុំមានដំណោះស្រាយ។ ខ្ញុំអាចមិនបាច់ញ៉ាំទឹកបានពេញមួយថ្ងៃដោយគ្មានបញ្ហាអ្វីទាំងអស់។ ធម្មតាការប្រាប់ខ្លួនឯងថា ការញ៉ាំទឹកគ្រប់គ្រាន់គឺជារឿងសំខាន់សម្រាប់សុខភាព ដូច្នេះខ្ញុំត្រូវតែញ៉ាំវាជានិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះមនុស្សយើងអាចនឹងខ្ជិលញ៉ាំដោយសារតែជារឿងដដែលៗ និងត្រូវធ្វើច្រើនដង។ ដូច្នេះខ្ញុំមានរូបមន្តបង្កើតភេសជ្ជៈមួយប្រភេទដែលអាចជួយផ្តល់ភាពស្រស់ស្រាយដល់អារម្មណ៍ផង ហើយក៏មិនបាច់ញ៉ាំច្រើន ព្រមទាំងមានរសជាតិឆ្ងាញ់ទៀត។
គ្រឿងផ្សំ
• ត្រសក់ទំហំមធ្យមមួយផ្លែ
• ក្រូចឆ្មាទំហំមធ្យមមួយផ្លែ
• ជីអង្គាមពីរបីសន្លឹក
• ទឹក ២លីត្រ
របៀបធ្វើ
• លាងជីអង្គាមឱ្យបានស្អាត
• ចិតសម្បកត្រសក់ និងហាន់វាជាចំណិតៗ។ លាងក្រូចឆ្មា និងកាត់វាជាស្លាយៗស្តើងៗ។
• ដាក់របស់ខាងលើចូលទៅក្នុងទឹកពីរលីត្រ ហើយទុកវាក្នុងទូរទឹកកកពេញមួយយប់។
• បន្ទាប់មក អ្នកអាចយកទឹកនោះចេញវិញ ហើយចម្រាញយកតែទឹកចាក់ទៅក្នុងកែវ រួចញ៉ាំវាបន្តិចម្តងៗ។
ដូច្នេះបើគិតទៅ អ្នកអាចនឹងទទួលបានទឹក ៨ ទៅ១០កែវឯណោះក្នុងមួយថ្ងៃ។ ត្រសក់ និងក្រូចឆ្មាគឺជារបស់ដ៏ល្អបំផុតមួយសម្រាប់សុខភាពស្បែក។ ជីអង្គាមសម្រួលដល់ការរំលាយអាហារ និងផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់រាងកាយ និងជីវជាតិជាច្រើនថែមទៀត៕