Join with Health.com.kh on Telegram

​ពេល​ដែល​អ្នក​រៀបការ​រួច អ្នក​ត្រូវ​តែ​ដឹង​ពី​វិធី​ផ្សេងៗ​ក្នុង​ការការពារ​ខ្លួន ព្រោះ​ក្រោយពេល​ដែល​រៀបការ​រួច ឳ​ពុក​ម្តាយ​មិន​អាច​ជួយ​ការពារ​អ្នក​បាន​ទៀត​ទេ មាន​តែ​អ្នក​ទេ​ជា​អ្នក​ដែល​អាច​ការពារ​ខ្លួន​បាន​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

ប្តី​មាន​ប្រពន្ធចុង គួរ​ធ្វើ​ដូចម្តេច​?
​ប្រសិន​ជា​ស្វាមី​អ្នក​មាន​ប្រពន្ធចុង ហើយ​មិន​មក​ផ្ទះ អ្នក​អាច​តែងតែ​ទៅ​លេង​ផ្ទះ​ប្រពន្ធចុង​នោះ ធ្វើឲ្យ​គេ​ខ្លាច​អ្នក ហើយ​បើ​ប្តី​អ្នក​ចង់​លេង​លែស​ជាមួយ​អ្នក អ្នក​មិន​ត្រូវ​យល់ព្រម​ភ្លាម​នោះ​ទេ អ្នក​ត្រូវ​តែ​ឲ្យគេ​ចាំ​តាម​សម្រួល នោះ​យូរ​ទៅ​ប្រពន្ធចុង​នោះ​នឹង​អាច​តែងតែ​រករឿង​ប្តី​អ្នក នោះ​គេ​នឹង​ចាប់ផ្តើម​ធុញ​ជាមួយ​ប្រពន្ធចុង​នោះ ហើយ​គេ​នឹង​ត្រឡប់​មក​ផ្ទះ​រក​អ្នក​វិញ ដោយសារ​តែ​អ្នក​មិន​បាន​រករឿង​គេ​ច្រើន​។​

ពេល​ដែល​ប្តី​គំរា​មចង់​ប្តឹង គួរ​ធ្វើ​ដូចម្តេច​?
​ពេល​ដែល​ប្តី​អ្នក​គំរាម​អ្នក​ថា បើ​មិន​ព្រម​លេង​លែ​ស គេ​នឹង​ប្តឹងទៅ​តុលាការ​ដើម្បី​ដោះស្រាយ អ្នក​មិន​បាច់​ខ្លាច​នោះទេ ព្រោះ​មនុស្ស​បែប​នេះ​ភាគច្រើន​បាន​តែ​មាត់ តែ​មិន​ហ៊ាន​ប្តឹង​ឡើយ បាន​តែ​គំរាម​អ្នក​ឲ្យ​ខ្លាច​តែប៉ុណ្ណោះ ដូចនេះ​អ្នក​មិន​ត្រូវ​ចាញ់ល្បិច​គេ​នោះទេ​។​

ស្វាមី​ចង់​យក​កូន​ទៅ​គ្រួសារ​គេ គួរ​ធ្វើ​ដូចម្តេច​?
​ប្រសិន​ជា​អ្នក​ដឹង​ថា​ប្តី​អ្នក​ចង់​លេង​លែស​ជាមួយ​អ្នក ហើយ​យក​កូន​ទៅ​ឲ្យ​ម្តាយឳ​ពុ​កគេចិញ្ចឹម អ្នក​ត្រូវ​តែ​យក​កូន​អ្នក​ទៅ​ឲ្យ​ម្តាយ​អ្នក​ជាមុនសិន ដើម្បី​កុំឲ្យ​គេ​យក​បានមុន នោះ​គេ​នឹង​គំរាម​ឲ្យ​អ្នកលេង​លែស​ជាមួយ​គេ​បាន​ឆាប់ ដើម្បី​គេ​បាន​រស់នៅ​ជាមួយ​ប្រពន្ធចុង ដូចនេះ​អ្នក​ត្រូវតែ​រៀន​ឆ្លាត​ជាងគេ ទើប​មិន​អាច​សម្រេច​បំណង​គេ​បាន​៕