ជំងឺរលាកសួត គឺជាការបង្ករោគ ដែលធ្វើឱ្យថង់ខ្យល់ចេញចូលក្នុងសួតមួយ ឬទាំងពីររលាក។ ថង់ខ្យល់អាចនឹងពោរពេញទៅដោយអង្គធាតុរាវ ឬខ្ទុះ បណ្តាលឱ្យក្អកមានស្លេស្ម ឬខ្ទុះ គ្រុនក្តៅ ញាក់ និងពិបាកដកដង្ហើម។ ពពួកសារពាង្គកាយជាច្រើនរួមមានបាក់តេរី វីរុស និងផ្សិតអាចបណ្តាលឱ្យរលាកសួត។
ជំងឺរលាកសួត អាចស្ថិតក្នុងភាពធ្ងន់ធ្ងរ ពីកម្រិតស្រាលដល់អាយុជីវិត។ វាធ្ងន់ធ្ងរបំផុតចំពោះទារក និងកុមារតូច មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកដែលមានបញ្ហាសុខភាព ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ។
សញ្ញា និងរោគសញ្ញានៃជំងឺរលាកសួតខុសគ្នាពីស្រាលទៅធ្ងន់ធ្ងរ អាស្រ័យលើកត្តាមួយចំនួនដូចជា ប្រភេទនៃមេរោគបង្កឱ្យមានការឆ្លងមេរោគ អាយុ និងសុខភាពទូទៅរបស់អ្នក។ សញ្ញានិងរោគសញ្ញាស្រាលៗ ច្រើនតែស្រដៀងនឹងរោគសញ្ញាផ្តាសាយ ឬផ្តាសាយធំ ប៉ុន្តែវាមានរយៈពេលយូរ។
សញ្ញា និងរោគសញ្ញានៃជំងឺរលាកសួតអាចរួមមាន៖
.ឈឺទ្រូងពេលដកដង្ហើមឬក្អក
.ភាពច្របូកច្របល់ ឬការផ្លាស់ប្តូរការយល់ដឹងផ្នែកស្មារតី (ចំពោះមនុស្សពេញវ័យដែលមានអាយុលើសពី ៦៥ ឆ្នាំ)
.ក្អកដែលអាចផលិតស្លេស្ម
.អស់កម្លាំង
.ក្តៅខ្លួន បែកញើស និងញាក់
.សីតុណ្ហភាព ទាបជាងសីតុណ្ហភាពរាងកាយធម្មតា (ចំពោះមនុស្សពេញវ័យ ដែលមានអាយុលើសពី ៦៥ ឆ្នាំ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ)
.ចង្អោរ ក្អួត ឬរាគ
.ដង្ហើមខ្លី ។
ទារកទើបនឹងកើត និងទារក ប្រហែលជាមិនបង្ហាញសញ្ញាណាមួយនៃការឆ្លងទេ។ ឬពួកគេអាចក្អួត ក្តៅខ្លួន និងក្អកលេចឡើង មិនស្រួល ឬអស់កម្លាំង និងគ្មានថាមពលឬ ពិបាកដកដង្ហើមនិងញ៉ាំ៕