ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលល្អចំពោះសុខភាពអ្នកម្តាយដែលទើបតែសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកម្តាយកូនខ្ចី អាចពិសារផ្លែទំពាំងបាយជូរបាន ព្រោះសារធាតុក្នុងនោះអាចជួយប៉ូវឈាម ជួយអ្នកម្តាយឲ្យងាយស្រួលបត់ជើងតូច ថែមទាំងជួយឲ្យឆ្អឹងរឹងមាំផងដែរ។ ដូចនេះ អ្នកម្តាយអាចបរិភោគផ្លែទំពាំងបាយជូរនេះបាន ដើម្បីសុខភាពរបស់អ្នក។
- ក្នុងផ្លែចេក មានសារធាតុសរសៃខ្ពស់ និងសារធាតុដែក ដែលអាចជួយឲ្យក្រពះ និងពោះវៀនអ្នកម្តាយដំណើរការបានល្អ។ ជាពិសេស ក៏អាចជួយប៉ូវឈាមអ្នកម្តាយដែលបាត់បង់ទាំងឡាយក្នុងពេលសម្រាលកូនមកវិញផងដែរ។ ដូចនេះ ផ្លែចេកនេះ អាចជួយអ្នកម្តាយមិនឲ្យទល់លាមក ថែមទាំងជួយមិនឲ្យប្រឈមមុខនឹងអាការៈខ្វះឈាមទៀតផង។
- ក្រូចឃ្វិច មានផ្ទុកវីតាមីនជាច្រើន ព្រមទាំងមានផ្ទុកវីតាមីនសេខ្ពស់ ដែលជួយឲ្យស្បែកអ្នកម្តាយមិនងាយខូចព្រោះតែសម្រាលកូនរួចនោះទេ។ ដូចនេះ អ្នកម្តាយអាចបរិភោគផ្លែឈើ៣នេះក្នុងពេលកូនខ្ចីបាន ដើម្បីសុខភាពរបស់អ្នក និងកូនដែលបំបៅទឹកដោះរបស់អ្នក៕