សម្លេងត្រូវបាន ក្លាយជាផ្នែកធម្មជាតិមួយ នៃជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ ។ ប្រភពនៃការ បំពុលដោយសម្លេង មានដូចជា សម្លេងចរាចរណ៍, សម្លេងយន្តហោះ, សម្លេងរ៉ារថទេះភ្លើង, សម្លេងតន្ត្រី និង ម៉ាស៊ីននៅក្នុងរោងចក្រជា ដើម។ ខាងក្រោមនេះ គឺជាអំណះអំណាង ដែលបង្ហាញថា ការបំពុលដោយ សម្លេង គឺពិតជាជះឥទ្ធិពលអាក្រក់ ដល់យើងម្នាក់ៗមែន ៖
១. មានភាពពិបាក ក្នុងការរៀនសូត្រ
ដោយយោងតាម ការសិក្សាស្រាវជ្រាវ នាពេលចុងក្រោយនេះ ការបំពុលដោយសម្លេង បានឈានមុខ ជាង ការបំពុលនៅក្នុងខ្យល់បរិយាកាស ដោយសារតែឥទ្ធិពលអវិជ្ជមាន របស់វា ចំពោះសុខភាពរបស់ យើង។ ការបំពុលដោយសម្លេងនេះ គឺពិតជាផ្តល់ផល អាក្រក់ទាំងចំពោះ មនុស្សពេញវ័យ និង កុមារតូចៗ ។ ការសិក្សាបានបង្ហាញថា កុមារដែលបានប្រឈមនឹង សម្លេងរំខានជាប្រចាំ នឹងមាន បញ្ហា ពិបាកក្នុងការសិក្សា។ សមត្ថភាពរបស់ពួកគេ ក្នុងការបំពេញបាននូវកាតព្វកិច្ចផ្សេងៗ និង ការរៀនភាសា នឹងបាន ជះឥទ្ធិពលមិនល្អជាច្រើន ដោយសារតែការបំពុលដោយសម្លេងនេះ ។
២. រំខានដល់ដំណាក់កាលនៃការដេក
ការបំពុលដោយសម្លេង ក៏អាចនឹងប៉ះពាល់ផងដែរ ទៅដល់ ការគេងរបស់អ្នក។ ប្រសិនបើមនុស្ស ម្នាក់ មិនបានទទួលទាន ដំណេកអោយបានគ្រប់គ្រាន់ និង មានសុខភាពល្អ នោះរាងកាយទាំងស្រុង របស់គេ នឹងត្រូវរងនូវផលអវិជ្ជមានជាខ្លាំង ។
៣. ហ៊ឹងត្រចៀក
បញ្ហាមួយផ្សេងទៀត ដែលបណ្តាលមកពី ការបំពុលដោយសម្លេង នោះគឺការលាន់ស្នូរហ៊ឹងក្នុងត្រចៀក ដែលជាសម្លេងលាន់លឺ ងូងៗនៅក្នុងត្រចៀក។ ដោយសារតែការបំពុលដោយសម្លេង មានមនុស្ស ជាច្រើន ចាប់ផ្តើមលាន់លឺ នៅសម្លេងរំខាន បែបនេះ នៅក្នុងត្រចផកគេជានិច្ច។វា អាចជះឥទ្ធិពល អាក្រក់ ទៅដល់ប្រព័ន្ធប្រសាទ និង សុខភាពជាទូទៅរបស់អ្នកបាន។
៤.មានជំងឺលើសសម្ពាធឈាម
ការសិក្សាក៏បាន បង្ហាញទៀតផងដែរថា ការបំពុលដោយសម្លេង អាចនឹងធ្វើអោយមនុស្សម្នាក់ ឈានទៅ រកការវិវត្តន៍ មាននូវជម្ងឺលើសសម្ពាធឈាម និង បញ្ហាផ្សេងៗរបស់បេះដូង ។ ដូច្នេះការបំពុល ប្រភេទនេះ ក៏អាចធ្វើអោយមនុស្សមួយចំនួនស្លាប់បានដែរ ។
៥. បំផ្លាញដល់ការចងចាំ
ការបំពុលដោយសម្លេង ក៏អាចជះឥទ្ធិពលបានផងដែរ ដល់ការចងចាំ និង សម្តត្ថភាពនៃញាណដឹង របស់មនុស្សម្នាក់ៗ។ ជាពិសេស ចំណុចនេះ គឺផ្តល់ផលអាក្រក់ចំពោះ កុមារ ដែលមានសមត្ថភាពនៃការ រៀនសូត្រ ចុះខ្សោយ ដោយសារតែកត្តាបំពុលដោយសារសម្លេងនេះ ។
កម្រិតនៃការបំពុលដោយសម្លេង ដែលអាចទ្រាំបាន គឺមានកម្រិតដល់ ៤០ដេស៊ីប៊ែល ( 40 decibel) ។ គ្រប់ប្រភេទនៃសម្លេង ដែលកើនឡើងលើសពីកម្រិតនេះ គឺអាចបំផ្លាញដល់ សម្តត្ថភាពនៃ ការស្តាប់ និង លទ្ធផលសុខភាពរបស់អ្នក ៕
ពត៌មានប្រចាំថ្ងៃ ផលប៉ះពាល់នៃ...
ផលប៉ះពាល់នៃការបំពុលដោយសម្លេង
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855