ទឹកឃ្មុំគឺជារបស់ដែលល្អណាស់សម្រាប់សុខភាព និងសម្រស់នារី ប៉ុន្តែដល់តែអ្នកពិសារវាក្នុងរយៈពេលដែលត្រូវ ទើបអ្នកអាចទទួលបានលទ្ធផលដែលអ្នកពេញចិត្ត។ ដូចនេះតើពេលណាទើបអ្នកគួរតែផឹកទឹកឃ្មុំនោះ?
ពេលទើបនឹងក្រោកពីគេង
អ្នកអាចផឹកពេលទើបនឹងក្រោកពីគេងបាន ព្រោះនៅពេលព្រឹកគឺជាពេលដែលរាងកាយអ្នកត្រូវតែបញ្ចេញជាតិពុលមកក្រៅ ដូចនេះក្រោយពេលដែលអ្នកផឹករួច វានឹងជួយបញ្ចេញជាតិពុលចេញមកក្រៅឲ្យអស់ ថែមទាំងអាចជួយអ្នកមិនឲ្យមានជំងឺទល់លាមកទៀតផង ប៉ុន្តែបើអ្នកពិសារនៅពេលពោះទទេរ អ្នកមិនត្រូវដាក់ទឹកឃ្មុំច្រើនឡើយ។
ថ្ងៃត្រង់
នៅពេលថ្ងៃម៉ោងប្រហែលពី៣ទៅ៤គឺជាពេលវេលាដែលអ្នកនឿយហត់បំផុតក្នុងរយៈពេលមួយថ្ងៃ ហើយក៏ជាពេលដែលអ្នកឃ្លានផងដែរ ដូចនេះអ្នកអាចផឹកទឹកឃ្មុំបាន នោះវានឹងជួយបំបាត់អារម្មណ៍នឿយហត់របស់អ្នក ថែមទាំងអាចធ្វើឲ្យអ្នកមានកម្លាំងក្នុងការធ្វើការងារបន្តទៀតផង។
មុនពេលគេង
បើអ្នកផឹកទឹកឃ្មុំនៅមុនពេលគេង នោះវានឹងជួយរំងាប់អារម្មណ៍របស់អ្នក ធ្វើឲ្យអ្នកមានចិត្តស្ងប់ មិនជ្រួលច្របល់ ដូចនេះវានឹងធ្វើឲ្យអ្នកគេងលក់ស្រួល មិនមានជំងឺគេងមិនលក់ឡើយ។
ពេលដទៃ
អ្នកក៏អាចពិសារនៅមុនពេលបាយចំនួនកន្លះម៉ោង នោះវានឹងជួយធ្វើឲ្យក្រពះអ្នកមិនបញ្ចេញអាស៊ីតច្រើន ហើយអ្នកក៏អាចពិសារក្រោយពេលបាយចំនួន២ទៅ៣ម៉ោង វានឹងជួយក្រពះឲ្យរំលាយអាហារ ដោយមិនផ្ទុកនៅក្នុងក្រពះអ្នកឡើយ៕