មានអ្នកខ្លះនៅពេលដែលមានអារម្មណ៍មិនល្អ តែងតែរត់ទៅបរិភោគអាហារជាច្រើនដែលអាចធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អឡើងវិញ តើអាហារពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អមែនឬ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារទាំង៧ប្រភេទដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តបាន។
សូកូឡា
សូកូឡាគឺជាអាហារដែលនារីចូលចិត្តបំផុត ជាពិសេសនៅពេលដែលឈឺពោះពេលមករដូវ វាអាចជួយកាត់បន្ថយអាការៈឈឺចុកចាប់ទាំងនោះបាន ដូចនេះពេលដែលអ្នកមានអារម្មណ៍មិនល្អ អ្នកក៏អាចបរិភោគវាដូចគ្នា នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែអ្នកមិនត្រូវពិសារហួសកំណត់ឡើយ ព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់បាន។
ពពួកសណ្តែក
នៅពេលដែលអ្នកមិនសប្បាយចិត្ត អ្នកអាចសាកល្បងបរិភោគពពួកសណ្តែកជាច្រើនប្រភេទបាន ឬអ្នកអាចបរិភោគផ្លែឈើបានដូចគ្នា វាមិនត្រឹមតែអាចធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនឡើងទម្ងន់ទៀតផង។
បន្លែ
បន្លែក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អដែរ ថ្វីត្បិតតែបង្អែម និងអាហារដែលបំពងខ្លាញ់អាចធ្វើឲ្យអ្នកសប្បាយចិត្តលឿន ប៉ុន្តែអ្នកមិនអាចបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់ និងមានជំងឺទៀតផង។
ពពួកត្រី
ត្រីគឺជាអាហារដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អដូចគ្នា មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចធ្វើឲ្យអ្នកមានសម្រស់ស្អាតទៀតផង ដូចនេះពេលដែលអ្នកមិនសប្បាយចិត្ត អ្នកអាចពិសារត្រីបាន ព្រោះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក។
ដូង
នៅពេលដែលអ្នកមានសម្ពាធក្នុងអារម្មណ៍ធ្ងន់ធ្ងរ អ្នកអាចហិតក្លិននៃដូងបាន នោះវានឹងជួយរំសាយសម្ពាធទាំងនោះ ថែមទាំងជួយធ្វើឲ្យបេះដូងអ្នកលោតយឺតទៀតផង។
តែ
តែគឺជាភេសជ្ជៈម្យ៉ាងដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដូចនេះហើយទើបមនុស្សគ្រប់រូបចូលចិត្តផឹកតែនៅពេលថ្ងៃ៕