Join with Health.com.kh on Telegram

​មហារីក គឺជា​ប្រភេទ​ជំងឺ​មួយ​ប្រភេទ​ដែល​កោសិកា​មិនធម្មតា​មាន​ចំនួន​ច្រើន និង​បែងចែក​ដោយ​គ្មាន​ការគ្រប់គ្រង​នៅក្នុង​ខ្លួន​។ កោសិកា​មិនធម្មតា​ទាំងនេះ បង្កើតបានជា​ការលូតលាស់​សាហាវ​ដែល​គេ​ហៅថា​ដុំ​សាច់​។​

​ជំងឺមហារីក​បំពង់ក សំដៅ​ទៅលើ​ជំងឺមហារីក​ប្រអប់​សំលេង ខ្សែសំលេង និង​ផ្នែក​ផ្សេងទៀត​នៃ​បំពង់ក​។ ជំងឺមហារីក​បំពង់ក ច្រើនតែ​ត្រូវបាន​គេ​ដាក់​ជា​ពីរ​ប្រភេទ គឺ​មហារីក pharyngeal និង​មហារីក laryngeal ។

.​ការដឹង​ពី​រោគសញ្ញា​សក្តានុពល​នៃ​ជំងឺមហារីក​បំពង់ក​
​វា​អាច​ពិបាក​ក្នុង​ការរកឃើញ​ជំងឺមហារីក​បំពង់ក នៅ​ដំណាក់កាល​ដំបូង​។ សញ្ញា និង​រោគសញ្ញា​ទូទៅ​នៃ​ជំងឺមហារីក​បំពង់​ករួ​ម​មាន​៖
-​សំលេង​របស់​អ្នក​ផ្លាស់ប្តូរ​
-​មាន​បញ្ហា​ក្នុងការ​លេប (dysphagia)
-​ស្រក​ទម្ងន់​
-​ឈឺ​ក​
-​ត្រូវ​សំអាត​បំពង់ក​របស់​អ្នកជា​ចាំបាច់​
-​ក្អក​ជាប់​រហូត (​អាច​ក្អក​ឈាម​)
-​ហើម​កូនកណ្តុរ​នៅ​ក​
-​ដកដង្ហើម​
-​ឈឺ​ត្រចៀក​
-​ស្អក​។​

​ប្រសិនបើ​អ្នកមាន​សញ្ញា និង​រោគសញ្ញា​ទាំងនេះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

.​មូលហេតុ​និង​កត្តា​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់ក​
​បុរស​ទំនងជា​វិ​វត្ត​ទៅជា​ជំងឺមហារីក​បំពង់​កជាង​ស្ត្រី​។ ទម្លាប់​នៃ​ការរស់នៅ​ជាក់លាក់ បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺមហារីក​បំពង់​ករួ​ម​មាន​៖
-​ជក់បារី​
-​ការសេព​សុរា​ហួស​កំរិត​
-​អាហារូបត្ថម្ភ​មិនល្អ​
-​អនាម័យ​មាត់​ធ្មេញ​មិនល្អ​
-​រោគសញ្ញា​ហ្សែ​ន ។​

​ជំងឺមហារីក​បំពង់ក ក៏​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ប្រភេទ​មួយចំនួន​នៃ​ការឆ្លង​មេរោគ HPV​។ វីរុស HPV គឺជា​វីរុស​ដែល​ឆ្លងតាម​ការរួម​ភេទ​។ ការឆ្លង​មេរោគ HPV គឺជា​កត្តា​ហានិភ័យ​មួយ ចំពោះ​ជំងឺមហារីក​បំពង់​អាហារ​មួយចំនួន​។​

​ជំងឺមហារីក​បំពង់ក ក៏​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺមហារីក​ដទៃទៀត​ផង​ដែរ​។ ជាការ​ពិត មនុស្ស​មួយចំនួន​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​បំពង់ក ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​បំពង់​អាហារ សួត ឬ​ប្លោកនោម​ក្នុងពេល​តែមួយ​។ នេះ អាចមកពី​ជំងឺមហារីក​ទាំងនេះ មាន​កត្តា​ហានិភ័យ​ដូចគ្នា​មួយចំនួន​៕​