​ករណី​មហារីក​មាត់ស្បូន​ភាគច្រើន បណ្តាលមកពី​វីរុស HPV ។ នេះ គឺជា​វីរុស​តែមួយ ដែល​បណ្តាលអោយ​កើត​ឬ​ស​ក្នុង​ប្រដាប់បន្តពូជ​។​

​មាន​វីរុស HPV ប្រហែល ១០០ ប្រភេទ​ផ្សេងៗ​គ្នា​។ មានតែ​ប្រភេទ​មួយចំនួន​ប៉ុណ្ណោះ ដែល​បណ្តាលឱ្យមាន​ជំងឺមហារីក​មាត់ស្បូន​។ HPV ពីរ​ប្រភេទ ដែល​ភាគច្រើន​បង្កឱ្យមាន​ជំងឺមហារីក គឺ​វីរុស HPV-16 និង HPV-18 ។​

​ការឆ្លង​វីរុស HPV ដែល​មិន​បង្កឱ្យមាន​មហារីក មិនមែន​មានន័យថា​អ្នកនឹង​កើត​ជំងឺមហារីក​មាត់ស្បូន​នោះទេ​។ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​លុបបំបាត់​ការឆ្លង​មេរោគ HPV ភាគច្រើន​ជា​ញឹកញាប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។​

​វីរុស HPV ក៏​អាច​បង្កឱ្យមាន​ជំងឺមហារីក​ផ្សេងទៀត​ចំពោះ​ស្ត្រី និង​បុរស​ផងដែរ​។ ទាំងនេះ​រួមបញ្ចូល​ទាំង​:
-​មហារីក​បរបេ​ទ្វា​មាស​
-​មហារីក​ទ្វារមាស​
-​មហារីក​លិង្គ​
-​មហារីក​រន្ធ​គូថ​
-​មហារីក​ចុង​ពោះវៀនធំ​
-​មហារីក​បំពង់ក ។​

​ស្ត្រី​ជាច្រើន ដែលមាន​ជំងឺមហារីក​មាត់ស្បូន​មិនដឹងថា ពួកគេ​មាន​ជំងឺ​នេះ​ឆាប់​នោះទេ ព្រោះ​ជាធម្មតា​វា​មិន​បង្ក​រោគសញ្ញា​រហូតដល់​ដំណាក់កាល​ចុងក្រោយ​។ នៅពេល​រោគសញ្ញា​លេច​ចេញមក ពួកគេ​ងាយ​ច្រឡំ​នឹង​ស្ថានភាព​ទូទៅ​ដូចជា​ការ​មក​រដូវ និង​ការឆ្លង​មេរោគ​លើផ្លូវ​ទឹកនោម (UTIs) ។​

​រោគសញ្ញា​មហារីក​មាត់ស្បូន​ធម្មតា​មាន​៖
-​ការ​ហូរឈាម​មិនធម្មតា​ដូចជា​នៅ​ចន្លោះពេល ក្រោយពេល​រួមភេទ ឬ​ក្រោយពេល​អស់​រដូវ​
-​ការហូរ​ទឹករំអិល​ទ្វារមាស ដែល​មើលទៅ ឬ​មាន​ក្លិន​ខុសពី​ធម្មតា​
-​ឈឺចាប់​នៅ​ឆ្អឹង​អាង​ត្រគៀក​
-​ត្រូវការ​នោម​ញឹកញាប់​
-​ឈឺចាប់​អំឡុងពេល​នោម​។​

​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​រោគសញ្ញា​ទាំងនេះ សូម​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង