១. និយាយជាមួយកូន ឲ្យបានច្រើន
ការនិយាយ អាចធ្វើឲ្យកូនស្តាប់លឺ ហើយប្រឹងហារមាត់ថាតាម ប៉ុន្តែ អ្នកមិនត្រូវនិយាយច្រើនពាក្យពេកទេ គឺថា ចាប់ផ្តើមដោយ ១ ពាក្យ ដូចជា ម៉ឹម, ញ៉ាំ, ម៉ាក់, តា …។

២. រាប់ និងហៅគ្រប់យ៉ាង
អ្នកអាចចាប់ម្រាមដៃរបស់កូន ហើយចាប់ផ្តើមរាប់ ១, ២, ៣។ អ្នកអាចបង្រៀនគេ ពាក្យគ្រប់យ៉ាង ពេលចេញក្រៅ ដូចជា ដើមឈើ, ការ៉េម, សាលា, ពេទ្យ។ល។

៣. អានសៀវភៅ
ម្តងហើយ ម្តងទៀត! អ្នកជំនាញបានរកឃើញថា កុមារអាចស្តាប់ និងចងចាំបាន តាំងពីគេមានអាយុ ៨ ខែមកម្លេះ ដូច្នេះ បើអ្នកចង់ឲ្យកូន ឆាប់ចេះនិយាយ ហើយឆ្លាតនោះ អ្នកគួរតែមានទម្លាប់ អានសៀវភៅឲ្យកូនស្តាប់ ពិសេស ពេលទំនេរ និងមុនចូលគេង។

៤. និទានរឿង
រឿងនិទាន ជាចំណូលចិត្តរបស់កុមារ ដូច្នេះ អ្នកអាចផ្លាស់ប្តូរឈ្មោះតួអង្គ ជាឈ្មោះរបស់អ្នក និងគេ ដើម្បីឲ្យកាន់តែរីករាយបន្ថែមទៀត។

៥. ណែនាំគេគ្រប់ពេល
មិនថា អ្នកទៅណា ឬធ្វើអ្វីនោះទេ អ្នកអាចប្រាប់គេ ថានេះជាអ្វី? នោះជាអ្វី? ហើយយកល្អ មានសកម្មភាព និងរូបពិតរឹតតែល្អ៕