ការស្ងោរពងមាន់មើលទៅងាយ ប៉ុន្តែនៅពេលដែលអ្នកស្ងោរវាម្តងៗ បើមិនប្រយ័ត្ន វាតែងតែប្រេះសំបកជានិច្ច ដោយមើលទៅគ្មានលក្ខណៈស្អាតឡើយ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីវិធីស្ងោរពងមាន់ងាយៗដែលមិនងាយធ្វើឲ្យវាប្រេះសំបកទេ។ តើមានវិធីណាខ្លះទៅ?
- ដំបូងអ្នកត្រូវតែក្រាលក្រដាសដែលគេប្រើនៅក្នុងផ្ទះបាយមកក្រាលនៅក្នុងឆ្នាំងចំនួន២ជាន់។
- បន្ទាប់ពីក្រាលរួច អ្នកត្រូវតែយកទឹកបាចពីលើក្រដាសនោះឲ្យវាសើម។
- ក្រោយមកអ្នកត្រូវតែរៀបពងមាន់នោះតាមលំដាប់ រួចបើកភ្លើងឲ្យធំ ដើម្បីឲ្យទឹកនោះពុះរួចទើបបើកភ្លើងតូចវិញ។
- លុះពេលដែលវាឆ្អិនរួច អ្នកត្រូវតែបើកភ្លើងតូចចំនួន៥នាទីដើម្បីចំហុយវាបន្ថែមទៀតជាការស្រេច៕