នៅពេល​ដែល​អ្នក​ផ្តាសាយ​ម្តងៗ គំនិត​ទី​១​គឺ​ទៅ​ទិញ​ថ្នាំ​ដើម្បី​ផឹក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ផ្តាសាយ​ច្រើន វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​ខ្លី​មួយ​ដែល​អាច​ជួយ​ធ្វើឲ្យ​ជំងឺ​ផ្តាសាយអ្ន​កមាន​អា​ការៈធូរ ថែម​ទាំង​អាច​ជួយ​បំបាត់​សំបោរ និង​ក្អក​អ្នក​ទៀតផង​។ តើ​មាន​របៀប​ធ្វើ​ដូច​ម្តេចទៅ​?​

អ្នក​អាច​យក​ក្រូច​ដែលមាន​សំបក​ពណ៌​លឿង​មក​ចិត​ជា​ដុំៗ បន្ទាប់មក​យក​ទឹក​ចាក់​ចូលទៅ​ក្នុង​ក្រូច​នោះ​ឲ្យ​លេច រួច​យក​វា​ទៅ​ចំហុយ ក្រោយពេល​ដែល​ឆ្អិន​ដាក់​ស្ករក្រាម​ចូល​ជា​ការ​ស្រេច​។ វិធី​ម្យ៉ាងទៀត​គឺ​អ្នក​អាច​យក​ក្រូច​ពណ៌​លឿង​នេះ​ចិត​ជា​ដុំៗ បន្ទាប់មក​យក​ផ្លែ​ប៉ោម​មក​ចិត​ជា​ដុំៗ​ដូចគ្នា រួច​យក​ទឹក​ចាក់​វាឲ្យ​លេច​ក្រូច និង​ផ្លែ​ប៉ោម​នោះ ហើយ​យក​វា​ទៅ​ចំហុយ​ជា​ការ​ស្រេច ដោយ​អ្នក​អាច​ផឹក​មួយថ្ងៃ​ចំនួន​ពី​២​ទៅ​៣​កែវ​ក្នុង​មួយថ្ងៃ ផឹក​ចំនួន​៣​ថ្ងៃ អ្នក​នឹង​អាច​ឃើញ​លទ្ធផល​ជា​មិន​ខាន​។​​

បញ្ជាក់ ៖ នៅ​មុនពេល​ដែល​អ្នក​យក​វា​ទៅ​ចំហុយ​ទាំង​សំបក អ្នក​ត្រូវ​តែ​លាង និង​ដុស​សំបក​ទាំងនោះ​ឲ្យ​ស្អាត ព្រោះ​វា​មាន​គីមី​ច្រើន​ណាស់​នៅ​លើ​សំបក​ផ្លែឈើ​បច្ចុប្បន្ន ហើយ​ក្រោយពេល​ដែល​អ្នក​ចំហុយ​បាន​មួយដង អ្នក​អាច​យក​វា​ទៅ​ចំហុយ​ម្តងទៀត​បាន បើ​វា​អស់​រសជាតិ អ្នក​អាច​បន្ថែម​ក្រូច ឬ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ទៀត​ចូល​បាន វា​នឹង​មាន​រសជាតិ​ឡើងវិញ​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង