អត្ថបទខាងក្រោមនឹងបញ្ហាឲ្យដឹងពីអត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព រួមជាមួយរបៀបប្រើប្រាស់ ៖
១. សម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចបំផុតក្នុងរាងកាយ
ការទទួលទានទឹកខ្ញីស្រស់ គឺមានប្រសិទ្ធិភាពជួយសម្អាតបណ្ដាញចរន្តឈាមក្នុងសសៃឈាមតូចៗនៃរាងកាយ រួមបញ្ចូលទាំងរន្ធឆ្អឹង ឬប្រហោងឆ្អឹង (ស៊ីនុស) ដែលអាចបង្កជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយនាពេលរដូវត្រជាក់។ ប្រសិនបើអ្នកមានអារម្មណ៍ហាក់ដូចជាចង់ផ្ដាសាយ ចូរទទួលទានទឹកខ្ញី ដើម្បីទប់ស្កាត់ជាមុនមិនឲ្យធ្លាក់ខ្លួនឈឺ។
២. កាត់បន្ថយសម្ពាធឈាម
វិធីមួយទៀតដើម្បីប្រើប្រាស់ទឹកខ្ញី គឺនៅពេលអ្នកកំពុងប្រឈមមុខនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ អ្នកអាចទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមកើនឡើងខ្ពស់ ប៉ុន្តែកុំភ្លេចបន្ថែមទឹកឃ្មុំមួយចំនួនចូលផង ដើម្បីបង្កើនឱជារសស្រួលទទួលទាន។
៣. ទប់ស្កាត់ជាតិហ្គាសលើសកម្រិតក្នុងរាងកាយ
ទទួលទានទឹកខ្ញី ប្រសិនបើអ្នកកំពុងជួបប្រទះកើនជាតិហ្គាសក្នុងពោះ ដោយសារការពិបាករំលាយអាហារ ដើម្បីជម្រុញទឹកក្រពះឲ្យរំលាយអាហារបានល្អ។ ការទទួលទានទឹកខ្ញីខណៈពេលនេះក៏ជួយបំបាត់អាការៈហើមពោះផងដែរ។
៤. ធ្វើឲ្យស្ថានភាពសក់មានភាពប្រសើរឡើង
អ្នកអាចប្រើប្រាស់ទឹកខ្ញី ដើម្បីទទួលបាននូវសក់ដែលរស់រវើកភ្លឺស្រស់ស្អាត។ ការទទួលទានទឹកខ្ញីជាប្រចាំ គឺអាចជួយឲ្យសក់កាន់តែមានសុខភាពល្អ និងជម្រុញការលូតលាស់នៃសក់ផងដែរ។
៥. កាត់បន្ថយការឈឺចាប់
ការទទួលទានទឹកខ្ញីអាចជួយកាត់បន្ថយអាការៈឈឺធ្មេញ, ឈឺសន្លាក់, និងសូម្បីតែឈឺក្បាលប្រកាំង។ នេះ គឺព្រោះតែខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ហើយទប់ស្កាត់ការរលាកដែលរារាំងសសៃឈាមមិនឲ្យហូរបានត្រឹមត្រូវ។ ការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ក៏បាត់ទៅតាមនោះដែរ។
៦. បំបាត់អាការៈចង្អោរចង់ក្អួត
ប្រសិនបើអ្នកមានអារម្មណ៍ចង្អោរចង់ក្អួត ចូរសាកល្បងទទួលទានទឹកខ្ញីលាយជាមួយទឹកឃ្មុំ៕