ភាគច្រើនបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ គឺបណ្ដាលមកពីការកើនឡើងនូវបរិមាណបាក់តេរីក្នុងមាត់ ក៏ដូចជាកំទេចកំទីនៃអាហារមានក្លិនខ្លាំងមួយចំនួន។ ហើយការដុសធ្មេញ ប្រើប្រាស់ទឹកខ្ពុរមាត់ ឬទំពារស្ករកៅស៊ូគ្មានជាតិស្ករក៏មិនអាចទៅរួចគ្រប់ពេលដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុនេះថាតើមានវិធីងាយៗអ្វីជួយបំបាត់ក្លិនមាត់ផ្ដល់នូវខ្យលដង្ហើមស្រស់ថ្លាបានឆាប់រហ័សទេ? កុំបារម្ភ! អ្នកអាចទទួលបានក្លិនខ្យល់ដង្ហើមស្រស់ថ្លាមកវិញតាមរយៈអាហារនិងភេសជ្ជៈមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗជួយទប់ស្កាត់បញ្ហាក្លិនមាត់ឆាប់រហ័ស ៖
១. ផ្លែប៉ោម
ល្អណាស់សម្រាប់កម្ចាត់ក្លិនមាត់ដែលកើតឡើងក្រោយពេលញ៊ាំខ្ទឹមបារាំង ឬខ្ទឹមស។ នេះក៏ព្រោះតែផ្លែប៉ោមមានផ្ទុកសរធាតុ polyphenols ដែលជួយបំបែកសមាសធាតុ pungent ក្នុងខ្ទឹមស។
២. តែខ្មៅ ឬតែបៃតង
សារធាតុមួយចំនួនក្នុងតែទាំងពីរនេះពិសេស polyphenols អាចបន្សាបសមាសធាតុដែលបង្កក្លិនមិនល្អក្នុងខ្ទឹម។ ដូច្នេះកុំភ្លេចទទួលទានតែបៃតង ឬតែខ្មៅក្រោយពេលញ៊ាំខ្ទឹមដើម្បីបំបាត់ក្លិនមាត់។
៣. បន្លែ
ក្លិនខ្យល់ដង្ហើមមិនល្អអាចជារោគសញ្ញាមួយនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះ ឬជំងឺពាក់ព័ន្ធប្រព័ន្ធរំលាយអាហារផ្សេងៗ។ ទោះជាយ៉ាងណាបញ្ហាទាំងនេះមិនងាយនឹងកើតឡើងទេប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។ ហើយការទទួលទានបន្លែជាវិធីដ៏ងាយនិងប្រសើរបំផុតមួយដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀតបន្លែបៃតងមានផ្ទុកសម្បូរទៅដោយក្លរ៉ូភីលជទតកម្ចាត់ក្លិនខ្យល់ដង្ហើមមិនល្អពីក្នុងមាត់។
៤. យ៉ាអួ
ការទទួលទានយ៉ាអួរជាប្រចាំអាចជួយកម្ចាត់បាក់តេរីបង្កក្លិនខ្យល់ដង្ហើមមិនល្អគួរឱ្យកត់សម្គាល់។ បាក់តេរីល្អៗក្នុងយ៉ាអួរជួយសម្រួលដល់ការរំលាយអាហារ ជាពិសេសប្រភេទផលិតផលផ្សំឡើងពីទឹកដោះគោ។ វាជួយរក្សាសុខភាពប្រព័ន្ធរំលាយអាហារកាត់បន្ថយបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អគួរឱ្យកត់សម្គាល់។ បាក់តេរីល្អៗក្នុងយ៉ាអួរក៏ជួយកាត់បន្ថយកម្រិតនៃសមាសធាតុ sulfite ក្នុងមាត់បំបាត់បញ្ហាក្លិនមិនល្អបានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាជ្រើសយកយ៉ាអួរគ្មានជាតិស្ករ។
៥. ជីវ៉ាន់ស៊ុយ
សារធាតុក្លរ៉ូភីលក្នុងជីវ៉ាន់ស៊ុយមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលបំបែកសមាសធាតុ sulfur ទប់ស្កាត់បញ្ហាក្លិនមាត់មិនល្អ។
៦. ជីអង្កាម
ជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារស្លឹកជីអង្កាមមួយចំនួនក្នុងមាត់។ ស្ករកៅស៊ូផ្សំឡើងពីជីអង្កាមក៏មានប្រសិទ្ធភាពដូចគ្នា។
៧. ជីនាងវង
ការទំពារស្លឹកជីនាងវងត្រឹម ២ ស្លឹកក្នុងមាត់ក៏ជួយបំបាត់បញ្ហាក្លិនមាត់ផ្ដល់ខ្យល់ដង្ហើមស្រស់ថ្លា តាមរយៈលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងក្លិនមិនល្អ។
៨. ត្រសក់
ត្រសក់ជួយក្នុងការកម្ចាត់នូវបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ តាមរយៈលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដ៏មានឥទ្ធិពលរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកត្រសក់មួយចំនិតដាក់ចូលបៀមក្នុងមាត់សម្រាប់រយៈពេលប្រហែលជា ៣០ វិនាទី។ សារធាតុប្រឆាំងបាក់តេរីនឹងសម្លាប់នូវរាល់បាកតេរីដែលបង្កអោយមានក្លិនមាត់មិនល្អ។
៩. ទឹក
ការទទួលទានទឹកធម្មតាក៏អាចជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតបំបាត់បញ្ហាក្លិនមាត់មិនល្អផងដែរ! បាក់តេរីដែលមានវត្តមានក្នុងមាត់នឹងត្រូវកម្ចាត់ចេញ ដោយការទទួលទានទឹកច្រើនក្នុងមួយថ្ងៃ។ ហើយកុំភ្លេចទទួលទានទឹកនៅរាល់ពេលអ្នកភ្ញាក់កំឡុងពេលយប់ផង។ វិធីនេះជួយផ្ដល់ឲ្យអ្នកនូវខ្យល់ដង្ហើមស្រស់ថ្លាពេលក្រោកឡើងនៅព្រឹកបន្ទាប់។
១០. ផ្លែត្របែក
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនហើយនោះ ត្របែកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ tannic ផូស្វ័រិក និងអាស៊ីត malic ជួយកម្ចាត់បាក់តេរីក្នុងមាត់និងរក្សាសុខភាពអញ្ចាញល្អប្រសើរផងដែរ។ ព្យាយាមទទួលទានផ្លែត្របែកខ្ចី ដើម្បីជៀសផុតពីបញ្ហាក្លិនមាត់មិនល្អ៕