ច្រាស់ដុសធ្មេញគឺជាគន្លឹះដើម្បីថែរក្សាមាត់ធ្មេញស្អាតល្អ ដូច្នេះចូរប្រាកដថា វាមិនពោរពេញទៅដោយមេរោគឡើយ។ ដើម្បីអាចធ្វើបែបនេះបាន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

មិនត្រូវចែករំលែកច្រាស់ដុសធ្មេញអ្នកឲ្យអ្នកដទៃប្រើប្រាស់ដែរឡើយ
ក្រោយពីដុសធ្មេញរួច ចូរលាងសម្អាតវាឲ្យស្អាត ជាពិសេសកំទិចកំទីដែលជាប់ក្នុងនោះ
ចូរដាក់ច្រាសដុសធ្មេញក្នុងប្រអប់របស់វាដោយបញ្ឈរឡើង ដើម្បីអាចឲ្យវាស្ងួតល្អ និងកុំឲ្យច្រាស់ដុសធ្មេញផ្សេងទៀតប៉ះបាន
ទុកច្រាសដុសធ្មេញក្នុងប្រអប់ចំហ
ចូរប្តូរច្រាស់ថ្មីជារៀងរាល់បីទៅបួនខែម្តង។ សម្រាប់ក្មេងៗវិញចូរធ្វើញឹកញាប់ជាងនេះទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង