បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបានគ្រប់គ្រាន់ទេ នោះមានន័យថាជាការពិបាកដកដង្ហើមហើយ។ ការពិបាកដកដង្ហើមអាចជាសញ្ញាមួយនៃបញ្ហាសុខភាព ដែលវាច្រើនតែទាក់ទងនឹងជំងឺបេះដូង ឬសួត។ ប៉ុន្តែអ្នកក៏អាចធ្លាប់មានការពិបាកដកដង្ហើមនេះបណ្តោះអាសន្នក្រោយពីហាត់ប្រាណហត់ខ្លាំងដែរ។
អាការៈសំខាន់នៃការពិបាកដកដង្ហើម គឺដង្ហើម ឬចង្វាក់ដង្ហើមញ៉ាប់។ វាអាចកើតឡើងយូរបំផុតរយៈពេលមួយនាទី ឬពីរនាទីក្រោយពីធ្វើសកម្មភាពខ្លាំងពេក។ ឬវាអាចជាបញ្ហារ៉ាំរ៉ៃមួយ។ អ្នកប្រហែលជាមានអារម្មណ៍ថា មិនអាចស្រូបខ្យល់ចូលសួតគ្រប់គ្រាន់ឡើយ។ ករណីធ្ងនធ្ងរ អ្នកប្រហែលជាយល់ថា ខ្លួនឯងដូចខ្វះអុកស៊ីសែនដកអ៊ីចឹង។ ការពិបាកដកដង្ហើមអាចធ្វើឲ្យមានអារម្មណ៍ថាតឹងទ្រូងដែរ។ ការពិបាកដកដង្ហើមដែលកើតឡើងក្រោយពីហាត់ប្រាណខ្លាំងគឺអាចស្រួលយល់ទេ។ ប៉ុន្តែចូរស្វែងរកការព្យាបាលភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖
ពិបាកដកដង្ហើមជាងធម្មតាក្រោយពីហាត់ប្រាណរួច
ដកដង្ហើមមិនដល់គ្នាក្រោយពីធ្វើសកម្មភាពធម្មតាៗដែលធ្លាប់តែធ្វើរួចមិនអី
ចាប់ផ្តើមមានអារម្មណ៍ពិបាកដកដង្ហើមដោយគ្មានហេតុផល
ការហាត់ប្រាណច្រើនតែធ្វើឲ្យពិបាកដកដង្ហើមរយៈពេលខ្លី។ បើសិនជាអ្នកស្ថិតក្នុងស្ថានភាពដែលពិបាកដកដង្ហើមរយៈពេលយូរ ឬពិបាកដកដង្ហើមខ្លាំងដោយមិនដឹងមូលហេតុ នោះវាអាចជាបញ្ហាហើយ។ ការពីបាកដកដង្ហើមិនមែនជាជំងឺទេ តែវាជាអាការៈរបស់ជំងឺណាមួយ។ ខណៈពេលដែលវាគួរតែជារឿងដែលត្រូវការពេទ្យវាយតម្លៃ តែជំងឺដែលអាចនាំឲ្យពិបាកដកដង្ហើមភ្លាមៗ និងត្រូវព្យាបាលបន្ទាន់នោះមានដូចជា៖
ខ្សោយបេះដូង
សម្ពាធឈាមចុះទាប
ជំងឺរលាកសួត
ជំងឺមានកំណកឈាមចូលក្នុងសួត
ពុលកាបូនឌីអុកស៊ីត
ស្រ្តេស ឬថប់អារម្មណ៍
អ្នកក៏ប្រហែលជាធ្លាប់មានអាការៈពិដកដង្ហើមភ្លាមៗហើយបើសិនជាមានដុំអាហារ ឬអ្វីមួយស្ទះក្នុងផ្លូវដង្ហើម។ ការមានរបួសដែលគ្រោះថ្នាក់ដល់សួត ឬធ្វើឲ្យបាត់បង់ឈាមច្រើនក៏នឹងពិបាកដកដង្ហើមដែរ។ យ៉ាងណាមិញ មូលហេតុដែលនាំឲ្យពិបាកដកដង្ហើមជាលក្ខណៈរ៉ាំរ៉ៃអាចមានដូចជា៖
ជំងឺស្ទះសួតរ៉ាំរ៉ៃ
ជំងឺរលាកសាច់សួត
រាងកាយមិនអំណោយផងលល្អ
ធាត់ជ្រុល
ជំងឺបេះដូង៕