ដំបៅក្រពះ គឺជាដំបៅដែលកើតឡើងនៅពេលដែលទឹករំលាយអាហារធ្វើឱ្យស្រទាប់ខាងក្នុងនៃប្រព័ន្ធរំលាយអាហារបាត់បង់។ ដំបៅក្រពះ អាចកើតមាននៅស្រទាប់ខាងក្នុងនៃក្រពះ duodenum (ភាគដើមនៃពោះវៀនតូច តពីក្រពះ) ឬផ្នែកខាងក្រោមនៃបំពង់អាហារ។ រោគសញ្ញាអាចរួមមានការឈឺចាប់ដូចជា ការរំលាយអាហារ ចង្អោរ និងការស្រកទម្ងន់។
អង្គហេតុអំពីដំបៅក្រពះ៖
.ដំបៅក្រពះ អាចប៉ះពាល់គ្រប់ទីកន្លែងនៃប្រព័ន្ធរំលាយអាហារ។
.រោគសញ្ញារួមមានឈឺក្រពះ ពេលខ្លះមានអារម្មណ៍ដូចជាមិនស្រួលខ្លួន និងចង្អោរ។
.មូលហេតុរួមមានបាក់តេរី និងប្រភេទថ្នាំមួយចំនួន។
.ការព្យាបាលរួម បញ្ចូលទាំងថ្នាំ PPIs និងថ្នាំអង់ទីប៊ីយោទិច។
រោគសញ្ញា
វាមិនមែនជារឿងចម្លែកទេ ដែលមនុស្សមានដំបៅក្រពះ និងគ្មានរោគសញ្ញាអ្វីទាំងអស់។ ទោះជាយ៉ាងណាក៏ដោយរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃដំបៅក្រពះ គឺការឈឺចាប់ដូចជាការរំលាយអាហារ។
ការឈឺចាប់អាចកើតឡើងគ្រប់ទីកន្លែងចាប់ពីជុំវិញពោះ រហូតដល់ឆ្អឹងទ្រូង។ វាអាចមានរយៈពេលខ្លី ឬអាចមានរយៈពេលជាច្រើនម៉ោង។ វាកាន់តែធ្ងន់ធ្ងរនៅពេលក្រពះទទេ ឬបន្ទាប់ពីញ៉ាំ (អាស្រ័យលើកន្លែងដែលវាស្ថិតនៅ); ពេលខ្លះវាកាន់តែអាក្រក់ក្នុងពេលគេង។ ការញ៉ាំអាហារខ្លះ អាចជួយបំបាត់វាបាន ហើយអាហារខ្លះអាចធ្វើឱ្យវាកាន់តែអាក្រក់។
រោគសញ្ញាផ្សេងទៀតរួមមាន៖
.ពិបាកលេបអាហារ
.អាហារដែលបានបរិភោគច្រាលត្រឡប់មកវិញ
.មានអារម្មណ៍មិនស្រួលបន្ទាប់ពីបរិភោគ
.ស្រកទម្ងន់
.បាត់បង់ចំណង់អាហារ ។
ថ្នាំដែលគ្មានវេជ្ជបញ្ជា ច្រើនតែអាចផ្តល់ការធូរស្បើយដល់រោគសញ្ញាទាំងនេះ។ កម្រណាស់ដំបៅអាចបណ្តាលឱ្យមានសញ្ញា និងរោគសញ្ញាធ្ងន់ធ្ងរដូចជា៖
.ក្អួតឈាម
.លាមកខ្មៅ ឬលាមកមានឈាមក្រហមងងឹត
.ចង្អោរ និងក្អួត ដែលមិនព្រមស្បើយ និងធ្ងន់ធ្ងរ
រោគសញ្ញាទាំងនេះបង្ហាញពីភាពអាសន្នខាងវេជ្ជសាស្ត្រ។ អ្នកជំងឺគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៕