ការដែលត្រូវការផ្លាស់ប្តូរសម្លីអនាម័យច្រើនជាង ៥ក្នុងមួយថ្ងៃ ឈឺចាប់ដូចគេចាក់ក្នុងអាងត្រគាក ឬឈឺពេលបន្ទោបង់ ឬមានកំណកឈាមធំៗធ្លាក់តាមឈាមរដូវ សុទ្ធតែមិនមែនជារឿងធម្មតា។ កាលណាដែលមករដូវតិចជាង ២៨ថ្ងៃ និងច្រើនជាង ៣២ថ្ងៃ គឺជារឿងដែលត្រូវការយកចិត្តទុកដាក់ហើយ។ ការឈឺចង្កេះគឺជារឿងធម្មតាទេ ប៉ុន្តែបើសិនជាវាឈឺចាប់ខ្លាំង អ្នកគួរតែបារម្ភវិញ។
ទោះបីជាយ៉ាងណាក៏ដោយ កាលណារាងកាយធ្វើការងារខុសពីធម្មតា វាអាចនឹងមានភាពអាមាសបន្តិចក្នុងការលើកវាមកពិភាក្សាជាមួយគ្រូពេទ្យ។ ប៉ុន្តែការនៅសង្ងំស្ងាត់ឈឹងបែបនេះមិនមែនជាដំណោះស្រាយឡើយ ជាពិសេសបើសិនជាមានអាការៈមិនធម្មតានៃការមករដូវខាងក្រោមនេះតែម្តង។ ហើយវាក៏ជាអ្វីដែលអ្នកត្រូវទៅជួបពេទ្យឲ្យបានលឿនដែរ។
1. ធ្លាក់ឈាមរដូវច្រើនៗ និងខ្លាំងក្លា
2. ឈឺចាប់បែបរមួលខ្លាំងក្លា
3. មានកន្ទួលរមាស់ ឬស្នាមអ៊ុចៗលើស្បែក
4. មានកំណកឈាមធំៗធ្លាក់តាមឈាមរដូវ
5. ឈឺចង្កេះខ្លាំងក្លា
6. ឈឺចាប់ពេលបន្ទោបង់
7. អាការៈក្នុងពេលមករដូវមានលក្ខណៈខុសគ្នាដាច់ពីរាល់ដង៕