កាត់បន្ថយការចំណាយចាំបាច់មួយចំនួន
សាកល្បងរាប់មើលថា អ្នកត្រូវចំណាយចាំបាច់ទៅលើអ្វីខ្លះ? ដូចជាថ្លៃ ជួលផ្ទះ ថ្លៃទូរស័ព្ទ ថ្លៃសាំង ថ្លៃបង់រំលស់ឡាន ឬផ្ទះជាដើម ។ គិតមើលថា តើកន្លែងណាដែលអ្នកអាចកាត់បន្ថយបានដូចជា បើអ្នកមានបងប្អូន ឬមិត្តភក្តិជិតស្និទ្ធដែលស្នាក់នៅ ផ្ទះជួលផ្សេងគ្នា គួរបបួលគ្នាមកនៅផ្ទះជួលតែមួយ រួចចេញថ្លៃជួលផ្ទះស្មើគ្នា ។ សម្រាប់ថ្លៃទូរស័ព្ទអាចជ្រើសប្រើប្រព័ន្ធដែលមាន ផលចំណេញសន្សំសំចៃ និងសមរម្យសម្រាប់ខ្លួនឯង និងមិនត្រូវប្រើទូរស័ព្ទជាគ្រឿងបំបាត់ការអផ្សុកនោះទេ ។
ទទួលទានអាហារមានគុណភាពតម្លៃមិនថ្លៃ
បើអ្នកអាចធ្វើម្ហូបពីផ្ទះទៅទទួលទាននៅកន្លែងធ្វើការបានជាការ ល្អ ឬទទួលទានអាហារតែមួយចានតម្លៃសមរម្យ ប៉ុន្តែ មានគុណភាពប្រសើរជាងការទទួលទានអាហារឆ្អិនស្រាប់ទៅទៀត ។ បើចង់ញាំជួបជុំមិត្តភក្តិអាចរកផ្ទះនរណាម្នាក់ធ្វើជាម្ចាស់ រួចចែកគ្នាទិញម្ហូបយកទៅធ្វើ ព្រោះតម្លៃមិនថ្លៃ ស្អាត និងឆ្អែតទៀតផង ព្រោះបើអ្នកញាំអាហារក្រៅផ្ទះ ឬអាហារកុម្មង់បែបដឹក ជញ្ជូនដល់ផ្ទះ ក្រៅពីតម្លៃថ្លៃហើយនៅធ្វើឱ្យធាត់ដែលត្រូវចំណាយប្រាក់ បញ្ចុះទម្ងន់ទៀត ។
កំណត់ការទិញសម្លៀកបំពាក់និងគ្រឿងសម្អាង
មុននឹងអ្នកទិញសម្លៀកបំពាក់ថ្មី ត្រូវទិញប្រភេទបែបសាមញ្ញ និងអាចប្រើបានយូរ ព្រោះសម្លៀកបំពាក់ទាន់សម័យខ្លះ ស្លៀកបានតែក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ ។ រីឯគ្រឿងសម្អាងគួរទិញពេលបញ្ចុះតម្លៃ ឬផ្ញើមិត្តភក្តិទៅទិញក្រៅប្រទេស ព្រោះអាចបញ្ចុះ តម្លៃបានដល់ទៅ៣០ភាគរយ ។
សន្សំសំចៃជាមួយមិត្តភក្តិ
សាកល្បងជួលស៊ីឌីមកមើល ឬហាត់ប្រាណតាមសួនសាធារណៈជាមួយមិត្តភក្តិ ក៏អាចរីករាយបានដូចគ្នាថែមទាំង អាចសន្សំសំចៃលុយកាក់បានទៀតផង៕