អ្នកជំងឺត្រអកគួរទទួលទានអាហារអ្វីខ្លះដើម្បីឆាប់ជាសះស្បើយ? ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ផ្លែល្ហុង
មានសមត្ថភាពគ្រប់គ្រងការរលាកក្នុងរាងកាយ ផ្លែល្ហុង គឺល្អណាស់សម្រាប់រួមបញ្ចូលក្នុងរបបអាហារអ្នកជំងឺត្រអក។ វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញថែមទៀតផង។
២. ប្ល៊ូបឺរី
ក៏ដូចទៅនឹងផ្លែល្ហុងដែរ ប្ល៊ូបឺរី គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលនាំឱ្យការទទួលទានផ្លែឈើនេះជាអាហារសម្បូរត្រូវទទួលបានការណែនាំខ្ពស់។ ប្ល៊ូបឺរីក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលចាំបាច់សម្រាប់ភាពជាសះស្បើយនៃស្បែកគួរឱ្យកត់សម្គាល់។
៣. ស្ត្របឺរី
ផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលអ្នកជំងឺត្រអកត្រូវការចាំបាច់ដើម្បីឆាប់ជាសះស្បើយ។
៤. ផ្លែម្នាស់
អ្នកជំនាញជាច្រើនបានឱ្យដឹងថា ផ្លែម្នាស់មានផ្ទុកសារធាតុ bromelain ដែលជាភ្នាក់ងារប្រឆាំងការរលាកក្នុងរាងកាយ។ នេះជាមូលហេតុចម្បងបំផុតមួយដែលអ្នកជំងឺត្រអកគួរព្យាយាមទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ៗ។
៥. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិសសៃ ផ្លែប៉ោមអាចជួយឱ្យជំងឺត្រអកឆាប់ជាសះស្បើយ។ ម្យ៉ាងវិញទៀតជាតិសសៃក៏ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយមុនពេលវាមានឱកាសបង្កការរលាកដែលជាអ្វីមួយធ្វើឱ្យជំងឺត្រអកកាន់តែធ្ងន់ធ្ងរឡើង។
៦. មើមឆៃថាវក្រហម
ការទទួលទានមើមឆៃថាវក្រហមអាចជួយជួសជុលកោសិកាស្បែកដែលទទួលរងការខូចខាត ឬបំផ្លាញ។ សមាសធាតុប្រឆាំងការរលាកក្នុងមើមឆៃថាវក្រហមអាចជួយគ្រប់គ្រងជំងឺត្រអកបានយ៉ាងប្រសើរ។
៧. គ្រាប់អាល់ម៉ុន
អាស៊ីតខ្លាញ់សុខភាពល្អក្នុងគ្រាប់អាល់ម៉ុន គឺល្អណាស់សម្រាប់អ្នកជំងឺត្រអក។ ស្បែកត្រូវការអាស៊ីតខ្លាញ់សុខភាពល្អដែលមានផ្ទុកក្នុងគ្រាប់អាល់ម៉ុនសម្រាប់ការជួសជុលឡើងវិញនិងគ្រប់គ្រងការរលាក។ ទោះជាយ៉ាងណាអ្នកត្រូវប្រយ័ត្នមិនគួរទទួលទានឡើយ ប្រសិនបើអាឡែកស៊ីជាមួយគ្រាប់ធញ្ញជាតិនេះ។
៨. គ្រាប់ធញ្ញជាតិវ៉ាល់ណឺត
គ្រាប់ធញ្ញជាតិនេះអាចផ្ដល់ឱ្យរាងកាយនូវអាស៊ីតខ្លាញ់សុខភាពល្អដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងជំងឺត្រអក។ ទោះជាយ៉ាងណាអ្នកត្រូវប្រយ័ត្នមិនគួរទទួលទានឡើយ ប្រសិនបើអាឡែកស៊ីជាមួយគ្រាប់ធញ្ញជាតិនេះ៕