ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការថែរក្សាស្បូនអ្នកឲ្យល្អ ទើបអាចរក្សាស្បែកអ្នកបានស្អាត។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែចាប់ផ្តើមផ្លាស់ប្តូរពីរបបអាហាររបស់អ្នក ដោយញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។ ជាពិសេស អ្នកគួរតែញ៉ាំពពួកផលិតផលដែលធ្វើពីសណ្តែក និងទឹកដោះគោ។ ម្យ៉ាងទៀត អ្នកគួរតែឈប់ជក់បារី និងញ៉ាំស្រា ហើយញ៉ាំអាហារឲ្យទៀងពេល ទើបអាចរក្សាស្បូនបានល្អ ហើយការពារសម្រស់បានស្អាតទៀតផង។
- នៅពេលដែលអ្នកមករដូវ ហើយឈឺពោះ អ្នកមិនគួរញ៉ាំថ្នាំបំបាត់ការឈឺចុកចាប់ទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកខ្លាំងណាស់។ ដូចនេះ ប្រសិនជាមិនឈឺធ្ងន់ធ្ងរ អ្នកគួរតែចៀសកុំញ៉ាំឲ្យសោះ។
- ប្រសិនជាអ្នកមិនចង់មានកូន អ្នកគួរតែពន្យារកំណើតឲ្យបានត្រឹមត្រូវ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នក។ នៅពេលដែលស្បូនមានសុខភាពល្អ នោះសម្រស់អ្នកនឹងស្អាតខ្លាំង។
- ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែឲ្យកូនបៅដោះរបស់អ្នក ទើបអាចថែរក្សាស្បូនអ្នកបានល្អ។ ជាពិសេស អ្នកនឹងមានសម្រស់ស្អាត ថែមទាំងអាចចៀសពីជំងឺមហារីកសុដន់ផងដែរ។
- អ្នកគួរតែឃ្លាតឲ្យឆ្ងាយពីទូរស័ព្ទ ដោយមិនគួរមើលច្រើនទេ ព្រោះពន្លឺទាំងនោះអាចធ្វើឲ្យស្បែកអ្នកប្រែជាងងឹត។ ដូចនេះ បើអ្នកចង់បានស្បែកស្អាត អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីជំនួយដល់ស្បែកអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855