Join with Health.com.kh on Telegram

​នៅពេល​ដែល​កូន​បាន​ចំនួន​មួយខែ គេ​តែងតែ​ប្រារព្ធ​ពិធី​បង្កក់​ខែ​ជា​និច្ច ហើយ​បើ​តាម​ជនជាតិ​ចិន​វិញ គេ​នឹង​ធ្វើ​ពិធី​មួយ​ចំនួន តើ​អ្នកដឹង​ទេ​ថា​មាន​ពិធី​ណា​ខ្លះ​ទៅ​?

កាត់សក់​
នៅពេល​ដែល​កូន​បាន​មួយ​ខែ អ្នក​ត្រូវ​តែ​កាត់សក់​ឲ្យ​កូន ដោយ​ទុក​ស​ក់មុខ​មាន​រាង​ជា​បួន​ជ្រុង ព្រោះ​រាង​នេះ​អាច​ធ្វើឲ្យ​កូន​មាន​ប្រាជ្ញា​ឆ្លាត​វៃ ថែមទាំង​ត្រូវ​តែ​កោស​រោមភ្នែក​ឲ្យគេ ទើប​គេ​មាន​រោមភ្នែក​ដែល​ស្អាត ហើយ​វែង​។​

ខោអាវ​ថ្មី​
ក្រោយពេល​ដែល​កាត់សក់​ឲ្យ​កូនរួច អ្នក​ត្រូវ​តែ​យក​ខោអាវ​ថ្មី​ដើម្បី​ស្លៀកពាក់​ឲ្យ​កូន រួម​ជាមួយ​ស្បែកជើង​ថ្មី​ផង​ដែរ ម្យ៉ាង​ទៀត​ត្រូវតែ​ពាក់មួក​ថ្មី​ឲ្យគេ​ដូចគ្នា ទើប​កូន​អាច​មាន​សំណាង​ល្អ​ជា​រៀងរហូត​។​

ដើរលេង​ទៅ​ក្រៅ​
ក្រោយពេល​ដែល​កូន​បាន​មួយ​ខែ​ហើយ អ្នក​ត្រូវ​តែ​នាំ​គេ​ទៅ​ក្រៅ​ដើម្បី​មើល​ពិភព​ខាងក្រៅ នោះ​កូន​ធំ​ឡើង​នឹង​មិន​ខ្លាច​មនុស្ស​ចម្លែក​ឡើយ ហើយ​មាន​ចិត្ត​ទូលាយ មិន​ចង្អៀតចង្អល់ ហើយ​ថែមទាំង​អាច​បំពេញ​ការងារ​បាន​ល្អ​ទៀតផង និង​មាន​ភាព​លេចធ្លោ​ល​ជាង​អ្នកដទៃ​៕