Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលប្តីប្រពន្ធតែងឈ្លោះគ្នាអាចទទួលបាន។តើមានអ្វីខ្លះទៅ?

ឆ្នាំខាល និងឆ្នាំថោះ

ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ ទោះបីជាឈ្លោះគ្នា ក៏ឈ្លោះមិនខ្លាំងដែរ ដោយគ្រាន់តែតមាត់ចុះឡើងតែប៉ុណ្ណោះ។ ទោះបីជាឈ្លោះខ្លាំង ក៏ចេះអធ្យាស្រ័យដល់គ្នាដែរ ដើម្បីគ្រួសារ។ ជាហេតុដែលធ្វើឲ្យទ្រព្យគេនឹងមិនងាយហូរចេញព្រោះតែជម្លោះទាំងនោះឡើយ មានតែហូរចូលមកតែប៉ុណ្ណោះ។

ឆ្នាំមមី និងមមី

បុគ្គលឆ្នាំ២នេះ បើធ្វើជាប្តីប្រពន្ធគ្នា នឹងអាចយល់ចិត្តគ្នាខ្លាំង ព្រោះគេមានឆ្នាំដូចគ្នា ដោយមានចរិតដូចគ្នា។ ជាពិសេស គេក៏អាចផ្លាស់ប្តូរដើម្បីគ្នាដែរ ព្រោះគេចង់កសាងបានគ្រួសារដែលមានសុភមង្គលមួយ។ ជាហេតុដែលធ្វើឲ្យអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ អាចដើរដល់ចាស់ជរាបាន ថែមទាំងអាចរក្សាបានទ្រព្យក្រាស់ទៀតផង។

ឆ្នាំខាល និងម្សាញ់

នៅពេលដែលបុគ្គល២នេះ ទើបរៀបការជាមួយគ្នា អាចនឹងចាប់ផ្តើមឈ្លោះគ្នា ព្រោះមើលឃើញចំណុចអវិជ្ជមានរវាងគ្នាច្រើន។ ប៉ុន្តែទោះបីជាឈ្លោះយ៉ាងណាក៏ដោយ ក៏មិនអាចចេញពីគ្នាដែរ ដោយកាន់តែឈ្លោះ នឹងកាន់តែស្និទ្ធ។ ដូចនេះ មនោសញ្ចេតនាអ្នកនឹងកាន់តែល្អ ទ្រព្យក៏ចូលមកតាមនោះផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង