ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថាសង្សារអ្នកនៅស្រឡាញ់អ្នកឬទេ។ តើមានអ្វីខ្លះទៅ?

គូស្នេហ៍ដែលស្រឡាញ់អ្នកពិត មិនព្រោះតែអារម្មណ៍ឆេវឆាវ ហើយធ្វើបាបអ្នកឡើយ។ ជាពិសេស ទោះឈ្លោះយ៉ាងណា ក៏គេមិនប្រើអំពើហឹង្សា និងពាក្យពេចន៍ដើម្បីប្រមាថមើលងាយអ្នកដែរ។ ម្យ៉ាងទៀត គេនឹងមិនរកថានរណាខុស ឬត្រូវទេ ដោយគេមកលួងអ្នកមុនជានិច្ច ព្រោះគេមិនចង់ឲ្យអ្នកពិបាកចិត្តច្រើន។ គេក៏មិនចង់ឲ្យអ្នកមិនសប្បាយចិត្តយូរព្រោះតែរឿងតូចតាចទាំងនេះដែរ។ ដូចនេះ គេនឹងព្រមចុះចាញ់ដើម្បីឲ្យអ្នកឈ្នះ ហើយមានស្នាមញញឹមឡើងវិញ៕