ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីរបស់លេងដែលអ្នកគួរតែឲ្យកូនមានអាយុពី១០ខែ ដល់១៤ខែ គួរតែលេង។ តើមានអ្វីខ្លះទៅ?

  1. អ្នកអាចផ្លុំពពុះសាប៊ូដែលជារបស់ក្មេងលេង ដើម្បីឲ្យកូនសាកចាប់ពពុះសាប៊ូទាំងនោះ ព្រោះវាអាចជួយបង្កើនប្រាជ្ញាកូនបាន។
  2. អ្នកក៏អាចលេងពួនលាក់ខ្លួនក្នុងសួនច្បារជាមួយកូនផងដែរ ព្រោះវាអាចជាវិធីមួយដែលអាចធ្វើឲ្យកូនឆ្លាតតាំងពីតូច។
  3. អ្នកអាចនាំកូនទៅសមុទ្រលេង ដោយឲ្យគេលេងទឹក និងខ្សាច់ ដើម្បីឲ្យកូនអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ទើបអាចជួយបង្កើនខួរក្បាលកូនបាន។
  4. អ្នកអាចបន្លើសម្លេងផ្សេងៗ ដើម្បីជំនួយដល់ការស្តាប់របស់កូន។ ការធ្វើបែបនេះ ដើម្បីជួយកូនឲ្យមានប្រតិកម្មរហ័ស។
  5. បាល់ដែលមានពណ៌ច្រើន អ្នកអាចទិញឲ្យកូនលេងបាន ព្រោះបាល់ទាំងនេះ អាចធ្វើឲ្យខួរក្បាលកូនខ្លាំងបាន។
  6. ពេលដែលអ្នកដាក់កូនក្នុងរទេះ រួចរុញកូនទៅសួនច្បារលេង អ្នកគួរតែណែនាំពីទេសភាពតាមផ្លូវឲ្យគេបានស្គាល់ ដើម្បីជម្រុញឲ្យខួរក្បាលគេកាន់តែជ្រះស្រលះ។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីទាំងឡាយខាងលើនេះ ដើម្បីជួយកូនឲ្យមានខួរក្បាលដែលអស្ចារ្យបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង