​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់ ដើម្បី​ឲ្យ​កូន​ក្នុងផ្ទៃ ចាប់ផ្តើម​មាន​សុខភាព​ល្អ​ដែរ​។ អ្វី​ដែល​សំខាន់​នោះ គឺ​របប​អាហារ​របស់​ម្តាយ​ត្រូវតែមាន អាស៊ីតហ្វូលិ​ក ជាតិ​ដែក កាល់ស្យូម អ៊ីយ៉ូត និង​ប្រូតេអ៊ីន​។ ការឡើង​ទម្ងន់ គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ស្ត្រី​ភាគច្រើន អាច​នឹង​ឡើង​ទម្ងន់​ពី ១១ ទៅ ១៦ គីឡូក្រាម​ឯណោះ ក្នុងពេល​មាន​ផ្ទៃពោះ​។

​ដូច្នេះហើយ វា​គឺជា​រឿង​ល្អ​បំផុត ដែល​អ្នក​ត្រូវតែ​មាន​របប​អាហារ ប្រកប​ដោយ​ជីវជាតិ និង​សុខភាព​ល្អ មុនពេល​មាន​ផ្ទៃពោះ ព្រោះ​វា​នឹង​ជួយ​រក្សា​ជីវជាតិ​ក្នុង​ខ្លួន​បានល្អ​។

ការឡើង​ទម្ងន់ គឺជា​ផ្នែក​មួយ​ធម្មតា​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ ចំពោះ​ទម្ងន់​ដែល​ត្រូវ​ឡើង​នោះ គឺ​អាស្រ័យ​ទៅ​តាម​ទម្ងន់​អ្នក មុនពេល​មាន​ផ្ទៃពោះ​ដែរ​។ យ៉ាងណាមិញ ការ​ស្រក​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ មិនមែន​ជា​រឿង​ល្អ ហើយ​សុ​វតិ្ថ​ភាព​ឡើយ​។

បើសិន​ជា​អ្នក​ស្រក​ទម្ងន់ ក្នុង​ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ ឬ​មាន​កូនភ្លោះ អ្នក​ប្រហែលជា​ត្រូវការ​ឡើង​ទម្ងន់​ច្រើន​ជាង​មុន​វិញ ដូច្នេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ផ្តល់​ពី​វិធី​ធ្វើ​យ៉ាងណា ដើម្បី​ឡើង​ទម្ងន់​បាន​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ទម្ងន់ ប្រកប​ដោយ​សុខភាព​នោះ គឺ ឡើង​ទម្ងន់​នៅ​ចន្លោះ​ពី ១១ ទៅ ១៦ គីឡូក្រាម​។

ទម្ងន់​ធម្មតា នៃ​ការឡើង​ទម្ងន់​នោះ​គឺ ៖

  • ​១ ទៅ ១,៥ គីឡូក្រាម សម្រាប់​រយៈពេល ៣ ខែ​ដំបូង​
  • ​១,៥ ទៅ ២ គីឡូក្រាម ក្នុង​មួយ​ខែៗ​បន្ទាប់​រហូត​។​

​ការឡើង​ទម្ងន់​មានន័យ​ថា រាងកាយ​បង្កើតបានជា​ជាលិកា​បន្ថែម សុក ទឹក និង​ឈាម ព្រមទាំង​កូន​ដែល​កំពុង​តែ​លូតលាស់​។ បើសិនជា​ការឡើង​ទម្ងន់​របស់​អ្នក ស្ថិត​ក្នុង​មធ្យមភាគ​សុខភាព អ្នក​អាច​វិល​ទៅរក​សភាព​រាងកាយ​ដូច​មុន​វិញ ក្រោយ​ពី​កូន​សម្រាល​រួច​។ ការ​បំបៅ​ដោះកូន គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ ដើម្បី​ឲ្យ​រាងកាយ​ស្ត្រី វិល​ទៅ​រក​ភាព​ដើម​វិញ​លឿន ព្រោះ​កាលណា​អ្នក​បំបៅ​ដោះ​កូន មានន័យ​ថា អ្នក​បាន​ប្រើ​ថាមពល​កាន់តែច្រើន ជាង​ក្នុង​ពេល​ពរ​ពោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង