មានស្ត្រីច្រើនណាស់ដែលឆ្ងល់ថា តើការរលូតកូនរបស់គេគឺជាកំហុសរបស់ខ្លួនឯងឬអត់។ ករណីភាគច្រើន ការរលូតកូនគឺគ្មានអ្វីដែលត្រូវធ្វើនូវអ្វីដែលអ្នកធ្លាប់បានធ្វើ ឬមិនធ្លាប់ធ្វើពីមុននោះទេ។ វាមិនមានអំណះអំណាងណាមួយដែលបញ្ជាក់ថា ការហាត់ប្រាណ ស្ត្រេស ការធ្វើការងារ ឬរួមភេទ នាំឲ្យរលូតកូននោះទេ។
ឪពុកម្តាយភាគច្រើនមិនធ្លាប់ដឹងថាមូលហេតុនៃការរលូតកូននេះជាអ្វីឲ្យប្រាកដនោះទេ។ យ៉ាងណាមិញ គេគ្រាន់តែដឹងថា ការរលូតកូនច្រើនតែកើតឡើងដោយសារតែកូនលូតលាស់មិនបានគ្រប់គ្រាន់ ដែលវាច្រើនតែបណ្តាលមកពីភាពមិនធម្មតានៃក្រូម៉ូសូម និងកើតឡើងភ្លាមៗ ព្រមទាំងមិនមែនជាបញ្ហាដំណពូជឡើយ។
អ្វីដែលជារឿងម្តងម្កាលនោះគឺថា ការរលូតកូនអាចបណ្តាលមកពី៖
- ភាពមិនធម្មតារបស់អ័រម៉ូន
- ប្រព័ន្ធភាពស៊ាំ និងបញ្ហាកំណកឈាម
- បញ្ហាជំងឺដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត ឬទឹកនោមផ្អែម
- ការបង្ករោគធ្ងន់ធញងរដែលធ្វើឲ្យក្តៅខ្លួនខ្លាំង
- បញ្ហារាងកាយជាមួយស្បូន ឬមាត់ស្បូន
ស្ត្រីទំនងជាប្រឈមនឹងការរលូតកូនកាន់តែខ្ពស់បើសិនជាពួកគេ៖
- អាយុកាន់តែច្រើន
- ជក់បារី
- ញ៉ាំគ្រឿងស្រវឹងក្នុងត្រីមាសដំបូង
- ញ៉ាំជាតិកាហ្វេអ៊ីនក្នុងកាហ្វេ តែ ឬភេសជ្ជៈប៉ូវកម្លាំងច្រើនពេក៕