បច្ចុប្បន្ននេះមិនខ្វល់ថាជនជាតិខ្មែរ ឬជនជាតិណាទេតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិនទាំងអស់ ប៉ុន្តែតើអ្នកដឹងទេថាក្នុងថ្ងៃចូលឆ្នាំចិនទាំង៣ថ្ងៃនេះ តើគេធ្វើអ្វីខ្លះ?
ថ្ងៃទី១
នៅថ្ងៃទី១ ជនជាតិចិនភាគច្រើនគឺតែងតែសែនកុងម៉ា ហើយអង្គុយបរិភោគបាយជុំគ្នា ហើយម្ហូបគឺមិនអាចខ្វះត្រីបានឡើយ ព្រោះវាជាម្ហូបដែលតំណាងឲ្យសំណាងរបស់អ្នក ប៉ុន្តែពេលដែលអ្នកពិសារត្រី មិនត្រូវពិសារអស់នោះទេ ទើបអ្នកអាចមានសំណាងពេញមួយឆ្នាំបាន។
ថ្ងៃទី២
ថ្ងៃនេះគឺជាថ្ងៃដែលអ្នកទៅផ្ទះបងប្អូនដើម្បីយកអាំងប៉ាវ ហើយត្រូវតែនិយាយពាក្យជូនពរចាស់ទុំ និងអ្នកដទៃទៀតដែលនៅក្នុងផ្ទះនោះ ហើយនៅថ្ងៃនេះអ្នកមិនអាចបោសផ្ទះបានឡើយ ព្រោះវាអាចនាំយកសំណាងអ្នកហូរចេញទៅក្រៅអស់ ហើយពេលដែលចេញក្រៅអ្នកត្រូវតែពាក់អាវថ្មី និងស្បែកជើងថ្មី ទើបសំណាងទាំងអស់រត់មករកអ្នក។
ថ្ងៃទី៣
នៅថ្ងៃនេះគឺជាថ្ងៃដែលកូនស្រីរៀបការរួច ហើយត្រូវវិលត្រឡប់មកផ្ទះម្តាយរបស់ខ្លួនដើម្បីសួរសុខទុក្ខអ្នកមានគុណទាំងពីរ ហើយត្រូវតែនាំយកជំនូនមួយចំនួន រួមជាមួយអាំងប៉ាវមកឲ្យពួកគាត់ផងដែរ រួចជូនពរពួកគាត់ឲ្យមានសុខភាពល្អ និងមានអាយុវែង បន្ទាប់មកបរិភោគបាយជុំគ្នាជាការស្រេច៕
ពត៌មានប្រចាំថ្ងៃ ទំនៀមទម្លាប់...
ទំនៀមទម្លាប់ដែលទាក់ទងនឹងចូលឆ្នាំចិន
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855