​សួត​មាន​សុខភាព​ល្អ ជួយ​ឲ្យ​មនុស្ស​យើង​អាច​ដកដង្ហើម​បាន​ស្រួល និង​អាច​ផ្ដល់​អុកស៊ីសែន ទៅកាន់​ចរន្តឈាម ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​។ ផ្ទុយទៅវិញ នៅពេល​សួត​យើង​មាន​សុខភាព​មិនល្អ រាងកាយ និង​សកម្មភាព​ដែល​យើង​ចូលចិត្ត​ផ្សេងៗ​ទៀត​ក៏មាន​បញ្ហា​ដែរ​។ ខាងក្រោម​នេះ​ជា​តិច​និក​មួយចំនួន​ជួយ​ឱ្យ​សួត​អ្នកមាន​សុខភាព​ល្អ​៖

.​កុំ​ជក់បារី​
​អ្នក​ជក់បារី​កាន់តែច្រើន កត្តា​ប្រឈម​កើត​ជំងឺមហារីក​សួត និង​ជំងឺ​សួត​រ៉ាំរ៉ៃ ក៏​កើតមាន​ខ្ពស់​ដែរ​។ ការជក់បារី មិន​ថា​តិច ឬ​ច្រើន សុទ្ធតែ​មិនមាន​សុវត្ថិភាព​ចំពោះ​សុខភាព​សួត​។​

.​ហាត់ប្រាណ
​ការហាត់​ប្រាណ ជួយ​សម្រួល​ដល់​សួត​ក្នុង​ការបញ្ជូន​អុកស៊ីសែន​ទៅកាន់​បេះដូង និង​សាច់ដុំ​បានល្អ​។ ការហាត់​ប្រាណ​មិនមែន​ចាំបាច់​ត្រូវតែ​ធ្វើ​ឲ្យ​សួត​ខ្លាំងក្លា​នោះទេ តែ​វា​បាន​ជួយ​ឲ្យ​សួត​ដំណើរការបាន​ប្រសើរ​។​

.​តាមដាន​អាកា​រៈ​ក្អក​
​បើ​អ្នក​ក្អក លើសពី​មួយខែ គួរតែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។ ការ​ក្អក​រ៉ាំរ៉ៃ​អាចជា​សញ្ញា​ព្រមាន​ថា យើង​មាន​បញ្ហា​សុខភាព​ដែល​ត្រូវ​ការធ្វើ​រោគវិនិច្ឆ័យ​។​

.​មាន​ឥរិយាបថ​ល្អ​
​អ្នក​មិនត្រូវ​អង្គុយ​ចំកោងខ្លួន ឬ​ដើរ​ដោយ​កោងៗ​ខ្នង​នោះទេ​។ ឥរិយាបថ​បែបនេះ អាច​កាត់បន្ថយ​សមត្ថ​ភាព​ធ្វើការ​របស់​សួត ក្នុង​ការបញ្ជូន​អុកស៊ីសែន​ទៅកាន់​បេះដូង និង​សាច់ដុំ​។​

.​ចៀសវាង​កន្លែង​មាន​ខ្យល់ពុល​
ដូចនឹង​ការជក់បារី​ដែរ កន្លែង​មានការ​បំពុលបរិយាកាស ក៏មាន​ផលប៉ះពាល់​ដល់​សួត​របស់​យើង​ដែរ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង