​របប​អាហារ​ត្រឹមត្រូវ​សម្រាប់​កុមារ នឹង​ជួយ​ឱ្យ​ពួកគេ​រឹងមាំ និង​មាន​សុខភាព​ល្អ​។ ដូច្នេះ តើ​អ្នកជា​ឪពុកម្តាយ គួរ​ជ្រើសរើស​អាហារ​បែបណា​ទៅ​?

១.​អាហារ​ថាមពល​
​អាហារ​ប្រភេទ​នេះ ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ក្នុងនោះ​មានដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូងជ្វា ជាដើម​។​

២.​អាហារ​ស្ថាបនា​រាងកាយ​
​អាហារ​នេះ​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ផ្ដល់​ឲ្យ​នូវ​ការជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើ​ឲ្យ​លូតលាស់​បានល្អ​។ ក្នុងនោះ​មានដូចជា​សាច់គោ ទឹកដោះគោ សាច់ជ្រូក ត្រី មាន់ និង​ស៊ុត​។ ចំណែក​បន្លែ​មាន​សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃទៀត​។​

៣.​ក្រុម​អាហារ​ការពារ​រាងកាយ
​វា ជួយ​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេងៗ ព្រោះ​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន ហើយ​មាននៅ​ក្នុង​បន្លែ និង​ផ្លែឈើ​។ នៅក្នុង​របប​អាហារ​កូន​យើង​គួរតែមាន​ពពួក​បន្លែ​បៃតង ឬ​ល្ពៅ​ជាដើម ចំណែក​ផ្លែឈើ​គួរតែមាន​ចេក ក្រូច ល្ហុង និង​ល្មុត​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង