ផ្ទះគឺជាកន្លែងដែលសំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះវាអាចធ្វើឲ្យអ្នកមាន ឬក្របាន ដូចនេះមុនពេលដែលអ្នកទិញផ្ទះ អ្នកត្រូវតែមើលឲ្យបានច្បាស់លាស់ ដូចនេះតើផ្ទះអ្វីដែលអាចធ្វើឲ្យអ្នកក្រនោះ?
ផ្ទះក្រោមដី
ផ្ទះដែលនៅក្រោមដីគឺជាផ្ទះដែលមិនមានពន្លឺថ្ងៃចាំងចូលឡើយ ដូចនេះនៅពេលដែលអ្នករស់នៅយូរ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់អ្នក មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទៀតផង។ ដូចនេះតើមានផ្ទះអ្វីខ្លះដែលអ្នកមិនគួររស់នៅនោះ?
ផ្ទះដែលមានអាគារខ្ពស់ និងទាបនៅសងខាង
ប្រសិនជាផ្ទះរបស់អ្នកស្ថិតនៅចំកណ្តាលអាគារដែលខ្ពស់ និងទាបនៅសងខាង មានន័យថានៅខាងឆ្វេងគឺជាអាគារដែលខ្ពស់ ហើយនៅខាងស្តាំគឺជាអាគារដែលទាប នោះវានឹងអាចប៉ះពាល់ដល់ហុងស៊ុយរបស់អ្នកបាន វានឹងធ្វើឲ្យអ្នកមានសុខភាពមិនល្អ សំណាងអាក្រក់នឹងរត់មករកអ្នក ជាងនេះទៅទៀត ប្រសិនជាអ្នកចាប់ផ្តើមរកស៊ី វានឹងអាចធ្វើឲ្យអ្នកបរាជ័យបាន។
ផ្ទះដែលមានទ្វារបន្ទប់ទឹកទល់មុខនឹងទ្វារផ្ទះបាយ
នៅពេលដែលផ្ទះអ្នកមានសភាពបែបនោះ នោះមានន័យថាអ្នកកាន់តែនៅគឺកាន់តែក្រហើយ ដោយសារតែទ្រព្យសម្បតិ្តអ្នកមិនអាចទប់បានយូរឡើយ វានឹងហូរចេញក្រៅអស់ជាមិនខាន ដូចនេះអ្នកគួរតែកែទ្វារទាំងពីរនោះចេញទើបបាន។
ផ្ទះដែលមានទ្វារធំទល់មុខនឹងបង្អួច
ប្រសិនជាទ្វារធំនៃផ្ទះអ្នកបើកមកមើលឃើញបង្ហួច នោះបញ្ជាក់ថាទ្រព្យសម្បតិ្តអ្នកកំពុងតែហូរចេញបណ្តើរៗហើយ ដូចនេះបើអ្នកមិនចង់ឲ្យហូរចេញអស់ អ្នកត្រូវតែកែទម្រង់នៃផ្ទះនោះចេញទើបបាន។
ផ្ទះដែលមានទ្វារធំទល់មុខទ្វារអ្នកដទៃ
ប្រសិនជាទ្វារអ្នកទល់មុខនឹងទ្វារផ្ទះអ្នកដទៃ វានឹងប៉ះពាល់ដល់ហុងស៊ុយនៃផ្ទះអ្នកខ្លាំងណាស់ វានឹងអាចឆុងជាមួយអ្នក ជាហេតុដែលអាចបំផ្លាញទ្រព្យសម្បតិ្តអ្នកបានយ៉ាងងាយបំផុត៕