​ធ្វើ​ជា​នារី​ម្នាក់​ពិតជា​លំបាក​ណាស់ ក្រោយពេល​ដែល​រៀបការ​រួច​ត្រូវ​តែ​បង្កើតកូន ហើយ​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ ដំណាក់កាល​នៃ​ការកើត និង​ក្រោយ​ពេល​សម្រាល​សុទ្ធ​តែ​លំបាក​ទាំងអស់​។ តើ​ក្រោយ​ពេល​ដែល​សម្រាលកូន​រួច រាងកាយ​របស់​នារី​ប្រែប្រួល​កន្លែង​ណា​ខ្លះ​ទៅ​?

​ទ្វារមាស​រីក​ធំ​
នៅពេល​ដែល​អ្នក​ទើបនឹង​សម្រាលកូន​រួច ទ្ធារមាស​របស់អ្នក​នឹង​រីក​ធំ នោះ​បើ​អ្នក​រួម​ភេទ​នៅក្នុង​រយៈពេល​៣​ខែ​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ឈឺ ដូចនេះ​ស្វាមី​គួរតែ​អត់ធ្មត់ ដោយ​មិន​ត្រូវ​ប្រញាប់​រួមភេទ​ឡើយ ប៉ុន្តែ​ប្រសិនជា​អត់​មិនបាន អ្នក​អាច​ប្រើ​អាក្បកិរិយា​ទន់ភ្លន់​ក្នុង​ការប្រព្រឹត្ត​។​

ជ្រុះ​សក់​ច្រើន​
ក្រោយពេល​ដែល​អ្នក​សម្រាល​កូន​រួច សក់​អ្នកនឹង​ជ្រុះ​ច្រើន​នៅពេល​ដែល​អ្នក​កក់សក់ ដូចនេះ​អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​B1 ដើម្បី​បំពេញ​សារធាតុចិញ្ចឹម​ក្នុង​រាងកាយ​អ្នក ហើយ​អ្នក​អាច​ប្រើ​សាប៊ូ​ដែល​ត្រូវ និង​របៀប​សិត និង​កក់​ដែល​ត្រូវ នោះ​សក់​អ្នក​នឹង​មិន​ជ្រុះ​ទៀត​ទេ​។​

កន្លែង​សំងាត់រ​បស់​អ្នកនឹង​ប្រែជា​ខ្មៅ​
នៅពេល​ដែល​អ្នក​កើត​កូន​រួច មាន​កន្លែង​សំងាត់​ជាច្រើន​នឹង​ប្រែជា​ខ្មៅ ដូចជា ៖ ក្បាល​ដោះ បបូរមាត់​នៃ​ទ្វារមាស និង​ក្លៀក​ជាដើម វា​នឹង​ប្រែប្រួល​ទាំងអស់​។​

ប្រែប្រួល​រូបរាង​
អ្នកនឹង​ប្រែជា​ធា​ត់ ហើយ​ក្រោយពេល​ដែល​បំបៅ​ដោះ​រួច សុដន់​អ្នកនឹង​យារ​ធ្លាក់ ពោះ​នឹងមាន​ស្នាម ថែមទាំង​មាន​ក្បាលពោះ​ទៀតផង ដូចនេះ​អ្នក​គួរតែ​ឆ្លៀតពេល​ហាត់ប្រាណ ដើម្បី​ឱ្យ​រាង​អ្នក​ត្រឡប់មកវិញ​។​

ឈឺ​ចង្កេះ​
ដោយសារ​តែ​អ្នក​តែងតែ​ពរ​កូន ហើយ​ថែមទាំង​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​ច្រើន នោះ​ចង្កេះ​អ្នកនឹង​ឆាប់​ឈឺ​ខ្លាំងណាស់ ដូចនេះ​ពេល​ដែល​អ្នក​លើក​របស់​ធ្ងន់ អ្នក​គួរតែ​លុតជង្គង់​ចុះ​លើក រួច​ទើប​ងើប​ឡើង ទើប​មិន​ប៉ះពាល់​ដល់​ចង្កេះ​អ្នក ជាងនេះទៅទៀត​អ្នក​គួរតែ​សម្រាក​ឱ្យបាន​ច្រើន មិន​ត្រូវ​នឿយហត់​ពេក​ទេ​។​

កម្លាំង​នឹង​ប្រែ​ជាធំ​
ថ្វី​ត្បិត​តែ​កន្លែង​ជាច្រើន​ប្រែប្រួល​អស់ ហើយ​មិន​អាច​ត្រឡប់មកវិញ ប៉ុន្តែ​ក្នុងនោះ​អ្វី​ដែល​ដែល​ប្រែប្រួល​ធំជាងគេ​គឺ​កម្លាំង អ្នក​នឹង​អាច​ចាប់ផ្តើម​ចាប់អារម្មណ៍​ថា​កម្លាំង​អ្នក​ប្រែជា​ធំ​ជាង​មុន ដោយ​ពីមុន​មិន​អាច​លើក​របស់​ធ្ងន់​បាន​ទេ ប៉ុន្តែ​ឥឡូវ​បែរ​ជា​លើក​បាន​ទៅវិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង