មនុស្សចាស់តែងតែនិយាយថា ៖ ពេលមករដូវមិនអាចងូតទឹក និងកក់សក់បានទេ តាមពិតមិនមែនបែបនេះទេ អ្នកអាចងូតបាន ប៉ុន្តែគ្រាន់តែប្រយ័ត្ននូវចំនុចមួយចំនួនប៉ុណ្ណោះ ជាពិសេសគឺទ្វារមាស អ្នកត្រូវតែប្រយ័ត្នពីការសម្អាតជាងគេ។ តើមានចំនុចអ្វីខ្លះទៅ?
មិនត្រូវប្រើសាប៊ូលាង
នៅពេលដែលអ្នកមករដូវ នោះទ្វារមាសអ្នកនឹងមានក្លិនមិនល្អ ដូចនេះអ្នកមិនត្រូវយកសាប៊ូមកសម្អាតដើម្បីបំបាត់ក្លិននោះទេ ព្រោះវាអាចធ្វើឱ្យអ្នកឆ្លងមេរោគបាន ហើយក៏មិនត្រូវយកទឹកដែលមានសីតុណ្ហភាពខ្ពស់មកសម្អាតដូចគ្នា ប្រសិនជាអ្នកចង់ប្រើ អ្នកអាចយកសាប៊ូដែលជំនាញក្នុងការសម្អាតវាមកសម្អាតទើបល្អ។
សីតុណ្ហភាណនៃទឹកមិនត្រូវក្តៅពេក និងត្រជាក់ពេក
នៅពេលដែលអ្នកមករដូវ មិនត្រូវប្រើទឹកដែលត្រជាក់ពេកមកងូត ឬលាងសម្អាតផ្នែកខាងក្រោមឡើយ ព្រោះវាអាចធ្វើឱ្យអ្នកឈឺពោះ ហើយថែមទាំងអាចប៉ះពាល់ដល់សម្ថភាពនៃការបង្កើតកូនរបស់អ្នកនៅថ្ងៃក្រោយទៀតផង ដូចនេះសីតុណ្ហភាពនៃទឹកគួរតែចាប់ពី៣៦ដល់៤២អង្សាសេទើបល្អ។
ប្រើទឹកផ្កាឈូកដើម្បីងូត
នៅពេលដែលអ្នកមករដូវ អ្នកអាចប្រើទឹកផ្កាឈូកដើម្បីងូត ប្រសិនជាគ្មានទេ ទឹកដែលសម្អាតជើង មុខ និងទ្វារមាសត្រូវតែខុសគ្នាទាំងអស់ ហើយមិនត្រូវអង្គុយងូត ឬត្រាំក្នុងអាងនោះទេ អ្នកត្រូវតែងូតដោយឈរ ហើយប្រើទឹកផ្កាឈូកដើម្បីបាញ់ទើបល្អ វានឹងមិនងាយមានជំងឺឆ្លងនោះឡើយ។
សម្អាតព្រឹក និងយប់
នៅពេលដែលអ្នកសម្អាត អ្នកត្រូវសម្អាតមួយថ្ងៃ២ដងបានហើយគឺព្រឹក និងយប់ ហើយត្រូវតែលាងកន្លែងជុំវិញទ្វារមាសជាមុនសិន ទើបលាងទ្វារមាសក្រោយ នោះទើបមិនអាចនាំយកមេរោគចូលទៅក្នុងនោះ ជាហេតុដែលអាចធ្វើឱ្យអ្នកអាចមានជំងឺឆ្លង។
មិនត្រូវងូតយូរ
អ្នកត្រូវតែងូតទឹកមុនចូលគេងចំនួន២ម៉ោង ហើយរយៈពេលនៃការងូតមិនត្រូវលើសពី២០នាទីឡើយ ព្រោះបើងូតយូរពេកវាអាចធ្វើឱ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន នោះខួរក្បាលនឹងមិនអាចទទួលបានឈាមគ្រប់គ្រាន់ ជាហេតុដែលអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់បាន៕