Join with Health.com.kh on Telegram

បូន​គឺជា​ជាលិកា​ដែល​សំខាន់​ណាស់​សម្រាប់​នារី​គ្រប់រូប ព្រោះ​វា​ជា​កន្លែង​ដែល​អាច​កំណត់​ពី​លទ្ធភាព​បង្កើត​កូន​របស់​ស្ត្រី ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​ល្អ​ចំពោះ​ស្បូន​អ្នកនោះ​?

ឆៃ​ថាវ​
នៅក្នុង​ឆៃថាវ​មាន​វីតាមីន​C និង​សា​ធាតុ​រ៉ែ​ជាច្រើន ថែមទាំង​មាន​សារធាតុ​មួយចំនួនទៀត​ដែល​អាច​ការពារ​មិន​ឱ្យ​កោសិកា​មហារីក​ដុះ​នៅលើ​ស្បូន​អ្នក​ឡើយ ដូចនេះ​អ្នក​នឹងមិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​ស្បូន​ឡើយ​។​

​សណ្តែកដី​
អ្នក​អាច​បរិភោគ​សណ្តែកដី​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​វីតាមីន​E ដែល​ល្អ​ចំពោះ​សុខភាព​ស្បូន​អ្នក​ណាស់ ម្យ៉ាងទៀត​អ្នក​ក៏​អាច​ពិសារ​ផ្លែ​ឈើ​មួយចំនួន​ដូចជា ៖ ត្របែក ល្ហុង និង​ផ្លែ​គូលែន ក្រោយពេល​ដែល​អ្នក​ពិសារ​ផ្លែ​ឈើ​ទាំង​នេះ​រួច វា​នឹង​ធ្វើឱ្យ​ស្បូន​អ្នក​មិន​ងាយ​មាន​ជំងឺ​ឡើយ​។​

​អាហារ​ដែល​មាន​វីតាមីន និង​កាលស្យូម​
អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ពពួក​វី​តា​មីន និង​កាលស្យូម​ឱ្យបាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឱ្យ​អ្នក​មាន​សុខភាព​រឹងមាំ​នោះ​ទេ ថែម​ទាំង​អាច​ជួយ​ការពារ​ស្បួន​ទៀតផង ជាងនេះទៅទៀត អ្នក​ក៏​អាច​ផឹកទឹក​សណ្តែក​ជំនួស​ទឹក​ដែរ ហើយ​អ្នក​អាច​យក​អង្ករ​ដាំ​ជា​បបរ  រួច​លាយ​ជាមួយ​ស្ករ ដោយ​អ្នក​អាច​បរិភោគ​នៅ​ពេល​ព្រឹក​ពេល​ពោះ​ទទេរ​បាន នោះ​ស្បូន​អ្នក​នឹង​មាន​សុខភាព​ល្អ ហើយ​ក្រពះ និង​ពោះវៀន​អ្នក​ក៏​ដំណើរការ​ល្អ​ដូច​គ្នា​៕