ការឈឺសុដន់គឺបែងចែកជាច្រើនប្រភេទដូចជា ៖ ពេលដែលជិតពេញវ័យ ពេលជិតមករដូវ ពេលមានផ្ទៃពោះ ពេលសម្រាលកូនរួច និងពេលរួមភេទរួច សុទ្ធតែអាចមានអាការៈនេះកើតឡើង ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចបំបាត់ភាពឈឺចុកចាប់បាននោះ?
ស្អំទឹកក្តៅ
នៅពេលដែលអ្នកឈឺសុដន់ អ្នកអាចយកទឹកក្តៅមកស្អំបាន ព្រោះវាអាចជួយកាត់បន្ថយអាការៈឈឺចុកចាប់របស់អ្នកបាន ម្យ៉ាងទៀតអ្នកក៏អាចស្អំទឹកកកបានដែរ ប៉ុន្តែពេលដែលអ្នកស្អំ អ្នកក៏ត្រូវស្អំទឹកក្តៅដែរក្រោយពេលដែលប្រើទឹកកករួច ព្រោះក្តៅត្រជាក់អាចបំបាត់អាការៈឈឺចុកចាប់បាន។
កាត់បន្ថយអាហារដែលប្រៃ
នៅមុនពេលដែលអ្នកមករដូវ៧ទៅ១០ថ្ងៃ អ្នកគួរតែចៀសពីអាហារដែលមានជាតិប្រៃខ្ពស់ ព្រោះអាហារដែលប្រៃពេកអាចធ្វើឱ្យសុដន់អ្នករីកធំ ជាហេតុដែលអាចធ្វើឱ្យវាឈឺបាន មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចធ្វើឱ្យអ្នកមានអាការៈហើមទៀតផង។
ពាក់អាវក្នុងដែលល្មមនឹងសុដន់អ្នក
នៅមុនពេលដែលអ្នកចេញក្រៅ អ្នកត្រូវតែពាក់អាវក្នុងដែលល្មមនឹងសុដន់អ្នក ទើបវាមិនសង្កត់ត្រូវវា ដែលអាចធ្វើឱ្យវាឈឺបាន ដូចនេះអាវក្នុងដែលល្មមពិតជាសំខាន់សម្រាប់សុខភាពសុដន់អ្នកជាខ្លាំង។
បរិភោគអាហារដែលមានពពួកវីតាមីន
ប្រសិនជាអ្នកចង់ធ្វើឱ្យសុដន់អ្នកបាត់នូវអាការៈដែលឈឺ អ្នកអាចបរិភោគអាហារដែលមានវីតាមីនឱ្យបានច្រើន ដូចជា ៖ អាហារដែលមានវីតាមីនC និងE នោះវានឹងជួយកាត់បន្ថយមិនឱ្យសុដន់អ្នករីកប៉ោង ដែលបណ្តាលឱ្យឈឺនោះទេ។
មិនបរិភោគអាហារដែលមានកាហ្វេអ៊ីន
បើអ្នកចូលចិត្តផឹកកាហ្វេ អ្នកត្រូវតែឈប់ផឹក ព្រោះបើអ្នកនៅតែផឹក វាអាចធ្វើឱ្យសុដន់អ្នកឈឺបាន មិនត្រឹមតែកាហ្វេ អ្នកក៏ត្រូវតែកាត់បន្ថយពិសារសូកូឡា កូកា តែ ដើម្បីបំបាត់អាការៈឈឺទាំងនោះបាន។
ម៉ាស្សា
នៅមុនពេលមករដូវ(៧ទៅ១០ថ្ងៃ) អ្នកត្រូវតែម៉ាស្សាសុដន់អ្នករាល់ថ្ងៃដើម្បីជួយកាត់បន្ថយអាការៈឈឺចុកចាប់របស់អ្នក៕
របៀបក្នុងការបំបាត់ការឈឺសុដន់
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855