អាវយឺតស របស់អ្នកហាក់នឹងប្រែពណ៌ទៅជាប្រផេះហើយមែនទេ បន្ទាប់ពីអ្នកបានបោកវា ជាច្រើនដងមក? ប្រាកដណាស់ មិនថាខោ, អាវ, សំពត់ ឬស្រោមជើង ដែលមានពណ៌ស គឺពិបាកនឹងបោកសម្អាត និងថែរក្សាពួកវា ឲ្យមានភាពចែងចាំងបានយូរណាស់។ តែសូមកុំបារម្ភ ថ្ងៃនេះយើងសូមបង្ហាញអ្នកនូវវិធីបោកសម្អាត ដើម្បីរក្សាពួកវា ឲ្យនៅតែភ្លឺចែងចាំងដូចពេលដែលអ្នកទើបតែទិញវាមកអញ្ចឹងបាន។
ជម្រើសទី១
អ្នកអាចដាក់ត្រាំខោអាវស ទាំងនោះទៅក្នុងទឹកល្បាយ ៤លីត្រ ដែលមានលាយជាមួយនឹងម្ស៉ៅ bicarbonate ឬ baking soda ។
ជម្រើសទី២
ដាក់ខោអាវទាំងនោះត្រាំក្នុងទឹកក្តៅ ដែលមានដាក់ថ្នាំ អាស្ពីរីនប្រភេទរលាយក្នុងទឹក ៥គ្រាប់ (ដែលក្នុងមួយគ្រាប់មានកម្រិត ៣២៥មីលីក្រាម) រួចបន្ថែម ទឹកខ្មេះ ( white vinegar ) ចូលទៅក្នុងមាស៊ីនខោអាវសម្រាប់ វគ្គលាងសម្អាតទឹកសាប៊ូ ។
ជាមួយនឹងជម្រើសទាំង២ខាងលើនេះ វានឹងអាចជួយឲ្យខោអាវ ឬរ៉ូបពណ៌សដែលប្រែពណ៌ទៅជាប្រផេះ ឬចាស់ជាងមុន នឹងប្តូរទៅជាភ្លឺចែងចាំងដូចថ្មីវិញមិនខាន ៕
ពត៌មានប្រចាំថ្ងៃ ចង់ឲ្យខោអា...
ចង់ឲ្យខោអាវសរបស់អ្នកនៅថ្មីជានិច្ច គួរធ្វើម៉េចទៅ?
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855