ប្រសិនបើអ្នកផ្អាកធ្វើកីឡាដោយសារតែមានអាការៈឈឺខ្នង នោះអ្នកពិតជាមិនឯកកោរនោះទេ។ មាន ៤នាក់ក្នុងចំនោមមនុស្ស ៥នាក់ហើយដែលមានបញ្ហាឈឺខ្នង ហើយវាក៏ជាប់ចំណាត់ថ្នាក់ទីប្រាំដែលក្នុងការដែលអោយពួកគេទៅជួបគ្រូពេទ្យ។
ការឈឺខ្នងមានទម្រងខុសៗគ្នាជាច្រើន អាចពីឈឺងុំជាប់រហូត ទៅជាឈឺដូចមុតភ្លាម និងបណ្តាលមកពីមូលហេតុជាច្រើន។ ពេលខ្លះ វាកើតឡើងពីការគ្រេច បាក់បែកឆ្អេង ឬមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗទៀត។ វាអាចបណ្តាលមកពីជំងឺ ឬបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺរលាកសន្លាក់ មានដុំក្នុងសាច់ដុំ Spinal Stenosis (ជាការរួមតូចនៃបំពង់ខួរឆ្អឹងខ្នង)។ មនុស្សជាច្រើនវិវត្តន៍ទៅរកអាការៈឈឺចង្កេះធម្មតាៗ ដោយសារតែពួកគេធាត់លើសទំងន់ ឬជាមនុស្សអង្គុយច្រើន។
ដំណឹងល្អសម្រាប់អ្នកឈឺចង្កេះដែលអាចទទួលបានការធូរស្បើយឡើងវិញបានក្នុងរយៈតែពីរបីថ្ងៃ ឬពីរបីសប្តាហ៍ និងមិនចាំបាច់វះកាត់។ ចំនែកអ្វីផ្សេងៗទៀតដូចជាប្រើវិធីសាស្ត្រជួយខ្លួនឯងងាយៗ ដែលវាអាចមានឥទ្ធិលដ៏គួរអោយភ្ញាក់ផ្អើលក្នុងការបង្ការការឈឺខ្នង។
១, ហាត់ប្រាណអោយបានច្រើន
ប្រសិនបើខ្នងរបស់អ្នកកំពុងឈឺ អ្នកប្រហែលជាគិតថាមធ្យោបាយដ៏ល្អបំផុតដើម្បីបំបាត់ការឈឺចាប់ គឺត្រូវឈប់ហាត់ប្រាណ និងសម្រាក់អោយបានច្រើន។ ការសម្រាក់មួយ ទៅពីរថ្ងៃប្រហែលជាអាចជួយអ្នកបាន ប៉ុន្តែការដែលសម្រាក់លើសពីនេះប្រហែលជាធ្វើអោយការឈឺចាប់របស់អ្នកកាន់តែខ្លាំង។ បច្ចុប្បន្ននេះអ្នកឯកទេសជាច្រើនដឹងថា ការធ្វើលំហាត់ប្រាណគឺជួយបំបាត់ការរលាក និងការតឹងរបស់សាច់ដុំ ដោយសារតែមានឈាម និងសារធាតុចិញ្ចឹមច្រើនចូលទៅក្នុងតំបន់អស់ទាំងនោះ។ ពេលអ្នកហាត់ប្រាណ ចូរចាប់ផ្តើមហាត់ និងបញ្ចប់ជាមួយនឹងការបន្តឹងសាច់ដុំ។
២, ពិនិត្យទម្ងន់របស់អ្នក
ការឡើងទម្ងន់ជាពិសេសនៅក្បាលពោះ អាចជាដើមហេតុធ្វើអោយអ្នកឈឺខ្នងកាន់តែខ្លាំង ដោយសារតែវាជាមជ្ឈមណ្ឌលនៃទីប្រជុំទម្ងន់ និងដាក់ទំនាញដ៏ខ្លាំងទៅលើចង្កេះរបស់អ្នក។ ចូរធ្វើយ៉ាងណាអោយក្បាលពោះរបស់អ្នកមានទម្ងន់តែ ៤,៥គីឡូក្រាមបានហើយ ទើបអាចជួយគ្រប់គ្រងការឈឺខ្នងរបស់អ្នកបាន។
៣, ឈប់ជក់បារី
ដោយសារតែជាតិនីកូទីនធ្វើអោយបន្ថយលំហូរឈាមក៏ដូចជាសារធាតុចិញ្ចឹមទៅក្នុងទ្រនាប់ឆ្អឹងកងខ្នង ដូច្នេះអ្នកជក់បារីងាយនឹងធ្វើអោយឈឺខ្នងណាស់។
៤, លក្ខណៈនៃការដេក
ប្រសិនបើអ្នកងាយនឹងឈឺខ្នងពេក ចូរទៅពិគ្រោះជាមួយគ្រូពេទ្យអំពីមធ្យោបាយនៃការដេកណាដែលល្អបំផុតសម្រាប់អ្នក។ ការដេកជំហៀង និងអោយជង្គងពេលខ្លះក៏ជាវិធីល្អដែរ។ តើអ្នកត្រៀមខ្លួននឹងដេកផ្ងាមែនទេ? ចូរដាក់ខ្នោយមួយនៅពីក្រោមជង្គង និងមួយទៀតនៅពីក្រោមចង្កេះរបស់អ្នកទៅ។ ការដេកផ្កាប់អាចជាការលំបាកដល់ខ្នងរបស់អ្នក។ ប្រសិនបើអ្នកមិនអាចស្វែករកវិធីធ្វើអោយអ្នកដេកបានទេ ចូរដាក់ខ្នោយនៅពីក្រោមត្រគៀករបស់អ្នកទៅ។ មិនថាអ្នកដេករបៀដូចម្តេចទេ ការដែលដេកនៅលើគ្រែដែលមានពូករឹងល្មមប្រហែលជាវិធីដ៏ល្អបំផុត។
៥, យកចិត្តទុកដាក់លើឥរិយាបទរបស់អ្នកលើរបស់ប្រើប្រាស់
កៅអីដ៏ល្អបំផុតសម្រាប់បង្ការការឈឺខ្នងត្រូវតែមានបង្អែកត្រង់ ឬទ្រខ្នងបាន។ ចូរដាក់ជង្គងរបស់អ្នកខ្ពស់ជាងសន្លាក់ត្រគៀកបន្តិចនៅពេលអង្គុយ។ ប្រសិនបើអ្នកត្រូវឈររយៈពេលយូរ ចូរងើយក្បាលរបស់អ្នកឡើង និងផតពោះ។ ប្រសិនបើអាចធ្វើបាន ចូរឈរតែជើងម្ខាង និងផ្លាស់ទៅម្ខាងទៀតរាល ៥ ទៅ ១៥នាទីម្តង។
៦, ត្រូវប្រុងប្រយ័ត្នពេលលើករបស់
មិនត្រូវអោយខ្លាំងពេលលើរបស់ធ្ងន់ៗទេ។ ចូរបន្ទុនជង្គងចុះ ហើយអង្គុយចោងហោង ផតពោះ និងអោបរបស់ដែលត្រូវលើកអោយជាប់ខ្លួនចាំលើកឡើង។ មិនត្រូវបង្វិលខ្លួនពេលកំពុងលើករបស់ទេ។ ប្រសិនបើអាចធ្វើបាន ចូរប្តូរពីការលើកមករុញវិញល្អជាង។ ការរុញរបស់គឺផ្តល់ភាពងាយស្រួលដល់ខ្នងរបស់អ្នក។
៧, ចៀសវាងការពាក់ស្បែកជើងកែងខ្ពស់ពេក
ស្បែកជើងកែងអាចធ្វើអោយមជ្ឈមណ្ឌលទំនាញផែនដីផ្លាស់ប្តូរ និងដាក់ទំនាញដ៏ខ្លាំងទៅលើចង្កេះរបស់អ្នក។ ការចូរពាក់ស្បែកជើងកែងណាដែលមានកម្ពស់តែ ២,៥សង់ទីម៉ែត្រកន្លះបានហើយ។ ប្រសិនបើអ្នកស្បែកជើងណាដែលខ្ពស់ជាងនេះ ចូរយកស្បែកជើងទាបៗ និងស្បែកជើងពាក់នៅផ្ទះតាមខ្លួន ប្រសិនបើការពាក់ស្បែកជើងកែងខ្ពស់ពេកធ្វើអោយអ្នកមិនមានផាសុខភាព។
៨, ចៀសវាងការស្លៀកសម្លៀកបំពាក់រឹប
សម្លៀកបំពាក់តឹងពេកអាចរំខានដល់ការប៉ុតខ្លួន អង្គុយ ឬដើរ ដែលសុទ្ធតែជាកត្តាធ្វើអោយការឈឺខ្នងកាន់តែខ្លាំង ព្រោះអ្នកមិនអាចប៉ុតខ្លួនបានល្អ ហើយឆ្អឹងខ្នងក៏មិនស្មើរគ្នាដេរ។
៩, ប្រើកាបូបដៃស្នើងៗ
ការអង្គុយលើកាបូបលុយដែលមានរបស់របរច្រើនពេកប្រហែលជាធ្វើអោយអ្នកពុំមានផាសុខភាព និងឈឺខ្នងបាន។ ប្រសិនបើអ្នកត្រូវការអង្គុយរយៈពេលយូរដូចបើកបរ ចូរដកកាបូបដៃនោះចេញពីហោប៉ៅរបស់អ្នកទៅ៕