ស្បែកមុខស្ងួតមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិធ្វើម៉ាសដើម្បីរក្សាសំណើមស្បែក ៖
១. គីវីនិងផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរនិងផ្លែគីវីទុំចូលគ្នាឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗ សឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ ក៏ដូចជាកនិងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
២. ប៉េងប៉ោះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៉េងប៉ោះឱ្យម៉ដ្ឋ រួចបន្ថែមយ៉ាអួរនិងម្សៅធម្មជាតិចូល។ បន្ទាប់មកលាបល្បាយលើស្បែកមុខនិងក ហើយរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញតាមក្រោយ។ អ្នកអាចផ្លាស់ប្ដូរយ៉ាអួរជាមួយទឹកឃ្មុំនិងទឹកដោះគោស្រស់។
៣. ផ្លែល្ហុង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែល្ហុងទុំឱ្យម៉ដ្ឋ រួចសឹមលាបលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។
៤. ត្រសក់និងទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតសំបកត្រសក់ចេញជាមុនសិន បន្ទាប់មកសឹមកិនឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយ ស្ករអំពៅ ១ស្លាបព្រាបាយ និងទឹកដោះគោ ១ភាគ៤ពែងចូល។ លាបល្បាយលើមុខនិងក រួចរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញតាមក្រោយ។
៥. រមៀតនិងប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀត ១ស្លាបព្រាបាយនិងប្រេងដូង កន្លះស្លាបព្រាបាយចូលគ្នាឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើមុខ ប៉ុន្តែចៀសវាងតំបន់ភ្នែក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ពណ៌លឿងៗជាប់ស្បែកនឹងបាត់ទៅវិញនៅពេលលាងសម្អាតមុខពេលក្រោយ។ អនុវត្តរូបមន្តនេះរាល់យប់មុនពេលចូលគេង ឬនៅពេលព្រឹកមុនពេលងូតទឹក៕