មានហេតុផលខុសៗគ្នាច្រើនណាស់ ដែលបណ្តាលឲ្យលិង្គមនុស្សប្រុស មិនព្រមឡើងរឹង។ ពេលខ្លះ វាក៏អាចបណ្តាលមកពី បញ្ហាធម្មតាៗដែរ ដូចជា ស្ត្រេសផ្លូវចិត្ត ឬបញ្ហាទំនាក់ទំនង។ ក្រៅពីនេះ ការជក់បារី ញ៉ាំគ្រឿងស្រវឹងច្រើន និងប្រើថ្នាំព្យាបាលជំងឺក៏អញ្ជឹងដែរ។ អ្នកជំនាញនិយាយថា អ្នកដែលមានបញ្ហាងាប់លិង្គរហូតដល់ ៧០ ភាគរយឯណោះ ដែលបង្កឡើងដោយ ជំងឺដូចជា ជំងឺទឹកនោមផ្អែម ក្រិនរឹងសរសៃឈាម បញ្ហាតម្រងនោម ជំងឺសរសៃឈាម ឬបញ្ហាសរសៃប្រសាទ។
សំណាងដែរ យើងមានដំណោះស្រាយ បែបធម្មជាតិមួយចំនួន ដែលអាចជួយដោះស្រាយបញ្ហានេះបាន។
បន្ធូរអារម្មណ៍
ស្ត្រេស គឺជារឿងមួយ ដែលអាចធ្វើឲ្យមនុស្សប្រុស មិនអាចបញ្ជាលិង្គឡើងរឹងបានឡើយ។ ពេលខ្លះ វាក៏បណ្តាលឲ្យ អស់ចំណង់ផ្លូវភេទដែរ។ ចូរជ្រើសរើសការបន្ធូរអារម្មណ៍ណាមួយ ដែលអ្នកពេញចិត្ត ដូចជា ការហាត់ក្បាច់យូហ្គា ស្តាប់ចម្រៀង ឬម៉ាស្សា។
ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណ ពីកម្រិតតិចតូច ទៅមធ្យមជាទៀងទាត់ នឹងជួយបំបាត់ភាពស្ត្រេស ដែលអាចពង្រឹងដល់ របត់ឈាមរត់ទៅចន្លោះជើងដែរ។ ការដើរ រត់យឺតៗ ហែលទឹក ជិះកង់ ឬលែងបាល់ សុទ្ធតែមានផលល្អទាំងអស់ សម្រាប់ការឡើងរឹងរបស់លិង្គតែម្តង។
គេងគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ ជារឿងដ៏អាក្រក់មួយ សម្រាប់សុខភាព និងជីវិតផ្លូវភេទ។ បើសិនជាអ្នកចង់ដោះស្រាយ បញ្ហាលិង្គមិនឡើងរឹងនោះ ចូរធ្វើយ៉ាងណា គេងឲ្យបានទៀងទាត់ និងចំណាយពេលវេលាគេង ឲ្យបានគ្រប់គ្រាន់រហូតប្រហែលពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។
ដោះស្រាយបញ្ហាទំនាក់ទំនងស្នេហា
យកល្អ គួរតែពិភាក្សាបញ្ហាផ្សេងៗ ជាមួយដៃគូ ឬប្តីប្រពន្ធ ដើម្បីបំបាត់ ភាពតានតឹងផ្សេងៗរបស់អ្នកទៅ ព្រោះវាកំពុងតែប៉ះពាល់ ដល់ជីវិតផ្លូវភេទអ្នកហើយ។ អ្នកមិនអាចនឹងរួមភេទឡើយ បើសិនជាអ្នកគ្មានអារម្មណ៍សោះនោះ។
ឈប់ជក់បារី
វាគឺជារឿងពិតមួយដែលថា ការញ៉ាំគ្រឿងស្រវឹង ប្រហែលជាជំរុញ ចំណង់ផ្លូវភេទបាន ប៉ុន្តែ វាក៏បង្ការមិនឲ្យលិង្គឡើងរឹងដែរ។ បើសិនជាអ្នក កំពុងតែមានសកម្មភាពនេះហើយ ចូរកាត់បន្ថយសិនទៅ។
ជួយខ្លួនឯង
ក្រៅពីសប្បាយជាមួយប្រពន្ធ ឬដៃគូហើយ យកល្អ អ្នកគួរតែផ្តល់ពេលវេលា សប្បាយចិត្តដល់ខ្លួនឯងផង។ រឿងនេះចង់មានន័យថា អ្នកគួរតែចេះ នូវវិធីជួយខ្លួនឯង ដោយប្រើដៃខ្លះផង។ នៅពេលអ្នកដឹងពី របៀបជួយខ្លួនឯងហើយ វាក៏ដល់ពេលចែករំលែករឿងនេះ ជាមួយដៃគូនៅលើគ្រែម្តងដែរ។
សម្រកទម្ងន់
យកល្អ សម្រាប់អ្នកមានបញ្ហា លិង្គមិនព្រមឡើងរឹង គួរតែថែរក្សាទម្ងន់រាងកាយ ឲ្យបានល្អសិន។ ភាពធាត់ជ្រុល មិនត្រឹមតែបង្កើន ការប្រឈមនឹងជំងឺបេះដូង មហារីក និងទឹកនោមផ្អែមឡើយ តែក៏នាំឲ្យលិង្គ មិនព្រមឡើងរឹងដែរ។ ក្រៅពីនេះ ការដែលរក្សា រាងបានស្លីមល្អ នឹងជួយផ្តល់ជាទំនុកចិត្ត លើខ្លួនឯង និងជំរុញដល់ចំណង់ផ្លូវភេទបានទៀតផង៕