​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា បច្ចុប្បន្ន​នេះ​មាន​វិធី​ព្យាបាល​បញ្ហា​ផ្លូវភេទ​ដោយ​ខ្លួនឯង​តាម​វិធី​សាមញ្ញៗ​ដែរ​ទេ​? មែន​ហើយ ការ​ញ៉ាំ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និង​ក្រូចឆ្មា មួយ​កែវ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន តែ​វា​នៅតែ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ យ៉ាងណាមិញ ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​អាច​នឹង​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន​។ ការស្រាវជ្រាវ​បាន​អះអាងថា ទឹក​ផ្លែ​ទទឹម​មួយ​កែវ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​បុរស​ទេ តែ​ក៏​ជួយ​ប្រឆាំងនឹង​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង និង​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​ដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន ដែល​បុរស​គ្រប់រូប​គួរតែ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​៖

បង្កើន​ចំណង់​ផ្លូវភេទ​
តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ទឹក​ផ្លែ​ទទឹម​អាច​ដើរតួនាទី​ជា​ថ្នាំសម្រើប និង​បង្កើន​ចំណង់​ផ្លូវភេទ​ដល់​មនុស្ស​ទាំង​ពី​រ​ភេទ​បាន​។ វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​លក្ខណៈ​ផ្លូវភេទ​ទី​ពីរ​របស់​បុរស​ទែ តែ​ក៏​ជំរុញ​ដល់​ភាព​ចង់​ធ្វើការ​រួម​ភេទ​ខ្លាំង​ណាស់​ដែរ​។ ការសិក្សា​បាន​រកឃើញ​ទៀតថា បុរស និង​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ទទឹម​មួយ​កែវ​រាល់ថ្ងៃ​យ៉ាងហោចណាស់ ១៥​ថ្ងៃ ឃើញ​ថា​បាន​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​ក្នុង​ខ្លួន​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ​។

ពង្រឹង​ដល់​គុណភាព​មេ​ជីវិត​ឈ្មោល​
តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Clinical Nutrition កាលពី​ឆ្នាំ ២០០៨ បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវជា​រៀងរាល់​ព្រឹក មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​គុណភាព​មេ​ជីវិត​ឈ្មោល​ទេ តែ​ក៏​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​ដែរ​។ ការសិក្សា​បាន​បង្ហាញថា វា​ក៏​ជួយ​បង្កើន​កំហាប់​មេ​ជីវិត​ឈ្មោល និង​ភាពរស់រវើក​របស់​មេ​ជីវិត​ឈ្មោល​ផងដែរ​។ យ៉ាណា​មិញ ទឹក​ផ្លែ​ទទឹម​ជួយ​កាត់បន្ថយ​ចំនួន​មិន​ធម្មតា​របស់​មេ​ជីវិត​ឈ្មោល​បានល្អ​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​។

ជួយ​ដោះស្រាយ​បញ្ហា​ងាប់​លិង្គ​
មែន​ហើយ តាម​ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Internal Journal of Impotence Research បាន​និយាយថា ទឹក​ផ្លែ​ទទឹម​ជួយ​ជម្នះ​នូវ​អាការៈ​លិង្គ​មិន​ព្រម​ឡើង​រឹង​។ ការសិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​បុរស​ចំនួន ៤២​នាក់ ដែល​សុទ្ធសឹងតែ​មាន​បញ្ហា​លិង្ក​មិន​ព្រម​ឡើងរឹង និង​បាន​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​រយៈពេល ៤​សប្តាហ៍ ហើយ​ជា​លទ្ធផល​ឃើញថា ការងារ​លើ​គ្រែ​របស់​ពួកគេ​ក៏​បាន​ប្រសើរ​ជាង​មុន​ដែរ​។ នេះ​ដោយសារ​តែ​ទឹក​ផ្លែ​ទទឹម​មាន​សារធាតុ Nitrates ដែល​វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅ​ប្រដាប់​ភេទ​ទេ តែ​ក៏​កាត់បន្ថយ​សម្ពាធ​អុកស៊ីត​កម្ម ដែល​នាំ​ឲ្យ​លិង្គ​មិន​ព្រម​ឡើង​រឹង​ដែរ​។

ចំណាំ​៖
បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ ឬ​លេបថ្នាំ​ព្យាបាល​ជំងឺ ជា​ពិសេស​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង​ហើយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​សាកល្បង​វិធី​មួយ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង