​គេ​អាច​មើល​អត្តចរិត​របស់​ម​នុស្ស​ម្នាក់​តាមរយៈ​ទម្រង់​នៃ​ដៃ ជើង និង​មុខ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​គេ​ក៏​អាច​មើល​តាម​រយៈ​ឆ្នាំ​ដែល​អ្នក​កើត​ដែរ​។ តើ​ឆ្នាំ​អ្វី​ត្រូវ​នឹង​អត្ត​ច​រឹត​បែបណា​?

ឆ្នាំ​កុរ​
អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​មាន​ច​រឹត​ចូលចិត្ត​បរិភោគ​ច្រើន ខ្ជិល ចូលចិត្ត​ធ្វើបាប​អ្នកដទៃ និង​សរសើរ​ខ្លួនឯង ជាង​នេះ​ទៅ​ទៀត​មាន​ភាព​អៀន​ច្រើន ហើយ​នៅពេល​ដែល​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​តែងតែ​ទៅ​ឆ្ងាយ​ពី​គេ​ជា​និច្ច​។​

ឆ្នាំច​
បុគ្គល​ដែល​កើត​នៅ​ឆ្នាំ​នេះ​ចូលចិត្ត​អ្វី​ដែល​សាមញ្ញ មិន​ចូល​ចិត្ត​ភាព​នឿយហត់ និង​ស្មុគស្មាញ​ឡើយ ហើយ​បើ​មាន​នរណា​ធ្វើ​ល្អ​ចំពោះ​ខ្លួន គេ​នឹង​តបស្នង​ទៅវិញ ជា​មនុស្ស​ដែល​មាន​គោលបំណង​ច្បាស់លាស់ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​រឹងត្អឹង ដឹងថា​នៅ​ពីមុខ​គ្មាន​ផ្លូវ​ហើយ​គេ​នៅតែ​ដើរ​ទៅ​ទៀត ហើយ​ជា​អ្នក​ដែល​ស្អប់​នូវ​ការសម្រេចចិត្ត សូម្បី​តែ​ពណ៌​នៃ​សម្លៀកបំពាក់​ក៏​អាច​ធ្វើឱ្យ​គេ​ឈឺ​ក្បាល​ដែរ ហើយ​គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​សើច​។​

ឆ្នាំ​ជូត​
ជា​មនុស្ស​ដែល​មាន​មាត់​ផ្សេង​ចិត្ត​ផ្សឹង គ្មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ខ្លួន​ឡើយ ហើយក៏​ជា​មនុស្ស​ដែល​ត្រូវ​អ្នកដទៃ​បោកប្រាស់​ច្រើន​ដែរ ម្យ៉ាងទៀត​គេ​ជា​បុគ្គល​ដែល​ចូលចិត្ត​ធ្វើខ្លួន​រឹងមាំ តាមពិត​គឺ​ទន់ខ្សោយ​ទេ ប្រសិន​ជា​ត្រូវ​អ្នកដទៃ​យល់ច្រឡំ គេ​មិន​បកស្រាយ​ឡើយ សុខចិត្ត​ឱ្យគេ​យល់ច្រលំ​។​

ឆ្នាំ​ឈ្លូវ​
ជា​មនុស្ស​ដែល​នៅពេល​ដែល​ស្រលាញ់​មនុស្ស​ម្នាក់​គឺ​ស្រលាញ់​ងប់​តែម្តង ហើយ​តែងតែ​ទើស​ទែង​នឹង​របស់​ដែល​នៅ​ជុំវិញខ្លួន ប៉ុន្តែ​នៅពេលដែល​ឈ្លោះ​ជាមួយ​អ្នកដទៃ​ធ្វើ​ជា​ខ្លាំង តែ​ពេល​ដែល​ឈ្លោះ​ចប់​តែងតែ​ទៅ​លួង​គេ​ជានិច្ច​។​

ឆ្នាំ​រកា​
ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ តែ​ចងគំនុំ ប្រសិន​ជា​អ្នក​ធ្វើ​មិនល្អ​ចំពោះ​គេ គេ​នឹង​ចាំ​ទុក​អស់​មួយ​ជីវិត ហើយក៏​ជា​បុគ្គល​ដែល​ចូលចិត្ត​ឱ្យ​អ្នកដទៃ​ស្វែងយល់​ពី​ខ្លួន ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​ហ៊ាន​ស្រលាញ់ និង​ហ៊ាន​ស្អប់​។​

ឆ្នាំ​មមី​
អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​ចេះ​គិត​ពី​អ្នក​ដទៃ តែងតែ​ផ្លាស់​ប្តូរ​ខ្លួនឯង​ដើម្បី​សម្រប​តាម​អ្នកដទៃ ហើយក៏​ជា​មនុស្ស​ដែល​ខ្លាច​ភាពបរាជ័យ ប៉ុន្តែ​ជា​អ្នក​ដែល​ចេះ​រក្សា​មិត្តភាព ជាង​នេះ​ទៅ​ទៀត​គេ​ជា​មនុស្ស​ដែល​មាន​ភាព​អត់ធ្មត់​ខ្លាំង​។​

ឆ្នាំ​ម្សាញ់​
ជា​អ្នក​ដែល​មាន​ចិត្ត​គិត​ផ្តេសផ្តាស​ច្រើន តែ​ពេល​ដែល​មាន​រឿង​កើតឡើង គេ​មិន​ឆេវឆាវ​ឡើយ គេ​នឹង​នៅ​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​ជា​បុគ្គល​ដែល​គ្មាន​ចិត្ត​អំណ​ត់ និង​មាន​ច​រឹត​អត្មានិយម​បន្តិច ដោយ​ស្អប់​រងចាំ​អ្នកដទៃ ប៉ុន្តែ​ខ្លួន​ឯង​បែរជា​ចូល​ចិត្ត​យឺត ចំពោះ​ស្នេហា​វិញ ទោះបីជា​គេ​មិន​ស្រលាញ់​ខ្លួន​ក៏​នៅ​តែ​ធ្វើ​គ្រប់បែបយ៉ាង​ឱ្យ​គេ​ដែរ​។​

 ឆ្នាំ​រង​
ជា​មនុស្ស​ដែល​ចូលចិត្ត​ស្អាត គិត​ច្រើន និង​ចូលចិត្ត​គេង​ស្រាត ហើយក៏​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​ជា​មិន​ខ្វល់ ប៉ុន្តែ​នៅក្នុង​ចិត្ត​បា​រម្ហ​ខ្លាំងណាស់​។​

ឆ្នាំ​ថោះ​
អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ចូលចិត្ត​លាក់​ទុក​នូវ​រឿង​ដែល​មិន​សប្បាយចិត្ត តែ​បែរជា​ចង់​ឱ្យ​អ្នកដទៃ​មក​លួងលោម​ទៅវិញ ចូលចិត្ត​ស្រមើស្រមៃ​ច្រើន ច​រឹត​ក្រៅ​ដូច​កូនក្មេង តែ​នៅ​ខាងក្នុង​មាន​ច​រឹត​ចាស់ទុំ ម្យ៉ាងទៀត​ចូល​ចិត្ត​គេង​ច្រើន​។​

ឆ្នាំ​មមែ​
ជា​មនុស្ស​ដែល​មិនចេះ​ចងគំនុំ ហើយក៏​ជា​បុគ្គល​ដែល​ឆាប់​មានចិត្ត​រំភើប​ដែរ មាន​ភាពយុត្តិធម៌ ចូលចិត្ត​សេរីភាព ហើយ​ស្អប់​អ្នកដទៃ​គ្រប់គ្រង​។​

ឆ្នាំ​វក​
ជា​មនុស្ស​ដែល​មាន​មាត់​ផ្សេង​ចិត្ត​ផ្សឹង ហើយ​នៅពេល​ដែល​មិត្តភក្តិ​ពឹង​ឱ្យជួយ គេ​តែងតែ​ជួយ​ជា​និច្ច ជា​ហេតុ​ដែល​ធ្វើឱ្យ​គេ​ត្រូវ​អ្នក​ដទៃ​កុហក ហើយ​ស្អប់​ធ្វើ​រឿង​ដែល​គ្មាន​ន័យ​។​

ឆ្នាំ​ខាល​
អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​ស្អប់​អ្នកដទៃ​កុហក​បោកប្រាស់​ណាស់ ហើយ​ជា​អ្នក​ដែល​មានចិត្ត​ល្អ ចូលចិត្ត​ជួយ​អ្នកដទៃ ទោះបីជា​មិន​ចូលចិត្ត​ក៏ដោយ ក៏​ជួយ​ដែរ​៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង