ក្នុង​យុគសម័យ​បុរាណ​មិន​ថា​ជនជាតិ​ណា​ទេ សុទ្ធតែ​មាន​ជំនឿ​ផ្សេង​ៗ​ពី​គ្នា ពិសេស ការ​ប្រតិបត្តិ​ក្នុងអំឡុងពេល​ធ្លាក់​រដូវ​ខែ​របស់​ស្ត្រី ។ ជំនឿ​នេះ​ត្រូវ​បាន​ស្ត្រី​សម័យ​មុន ប្រតិបត្តិ​អស់​កាល​ជា​យូរលង់​មក​ហើយ​ហើយ​ជំនឿ​មាន​លក្ខណ​:​ខុស​ៗ​ពី​គ្នា ទៅ​តាម ប្រទេស​នីមួយ​ៗ ។

១)​តាម​ជំនឿ​ជនជាតិ​ហិណ្ឌូ​សម័យ​បុរាណ គេ​មាន​ត្រណម​ថា បើ​ស្ត្រី​ណា​មាន​ធ្លាក់​រដូវ ខែ​ក្នុង​ពេល​ណាមួយ​នឹង​ត្រូវ​គេ​បង្ខំ​ឱ្យ​ចាកចេញ​ទៅ​នៅ​ក្រៅ​ផ្ទះ​ប្រមាណ​បី​ថ្ងៃ​។ ប៉ុន្តែ សម្រាប់​ពេល​បច្ចុប្បន្ន​ត្រណម​នេះ បាន​សាបរលាប​អស់​ទៅ​ហើយ​ហើយ​កន្លែង​ខ្លះ​ត្រូវ បាន​គេ​បំភ្លេច​ចោល​ទាំងស្រុង​តែ​ម្តង​។​ក្រៅពី​នេះ​នា​សម័យ​មុន​នោះ ជនជាតិ​ហិណ្ឌូ នៅ​ក្នុង​គ្រួសារ​ដែល​ប្រកាន់​ភាព​តឹងរ៉ឹង​ខ្លាំង​ថែម​ទាំង​បាន​ហាម​ស្ត្រី​ដែល​ធ្លាក់​រដូវ​ខែ​ចូល ផ្ទះបាយ ហាម​ចាប់​កាន់​អំបិល ហាម​ទៅ​វត្ត​និង​ហាម​ចូលរួម​ក្នុង​ពិធី​សាសនា​ទៀត ផង​។ បំរាម​នេះ​ដោយសារ​គេ​យល់​ឃើញ​ថា​ពេល​ធ្លាក់​មក​រដូវ​ខែ​របស់​ស្ត្រី​ជា​អំឡុង ពេល​ដែល​កខ្វក់​ឬ​កើតមក​ពី​នាង​ប៉ា​ប៉ា​ជា​តួអង្គ​អាក្រក់​ក្នុង​រឿងព្រេង​និទាន​បាន​ចូល សណ្ឋិត​ក្នុង​ខ្លួន​ស្ត្រី​នោះ​។

២)​តាម​ជំនឿ​របស់​ជនជាតិ​ក្រិ​ក​បុរាណ ក្នុង​ពេល​ស្ត្រី​ណា​ធ្លាក់​រដូវ​ខែ​នឹង​ត្រូវ​គេ បណ្តេញ​ចេញពី​ភូមិ ព្រោះ​គេ​ចាត់​ទុក​ថា​ជា​ការ​មិនល្អ​។ នៅ​ពេល​គេ​បណ្តេញ​ចេញពី ភូមិ​គេ​បាន​សង់​ខ្ទម​ទុក​ឱ្យ​ស្ត្រី​ទាំងនោះ​រស់នៅ​។ ជនជាតិ​ក្រិ​កបាន​ដាក់​ឈ្មោះ​ឱ្យ​ខ្ទម នោះ​ថា​”​ខ្ទម​រដូវ​”​ទុក​ឱ្យ​ស្ត្រី​ធ្លាក់​រដូវ​ខែ​សម្រាក រហូត​ទាល់តែ​អស់​រដូវ​ខែ​ទើប​អនុញ្ញាត ឱ្យ​វិល​ទៅ​រស់នៅ​ក្នុងផ្ទះ​សម្បែង​វិញ​។ ជំនឿ​នេះ​គេ​អនុវត្ត​រហូត​ទាល់តែ​ស្ត្រី​ឈាន​ចូល ដល់​វ័យ​អស់​រដូវ​ខែ​ទើប​អាច​រស់នៅ​ផ្ទះសម្បែង​ដោយ​លែង​វិល​ទៅ​កាន់​ខ្ទម​រដូវ​ដូច​ស្ត្រី ដទៃ​ទៀត​។

៣)​ជនជាតិ​ខ្មែរ​បុរាណ​ជា​ច្រើន​មាន​ជំនឿ​ថា ការ​រូ​ម​ភេទ​អំឡុង​ពេល​ធ្លាក់​រដូវ​ខែ​បង្ក គ្រោះថ្នាក់​ដូចនេះ​ក្នុងអំឡុងពេល​ធ្លាក់​រដូវ​ខែ​ដែល​ជា​សញ្ញា​ភ្លើង​ក្រហម​នោះ ស្ត្រី​មិន ហ៊ាន​រួមដំណេក​ជាមួយ​បុរស​ឡើយ​។​ពេល​បច្ចុប្បន្ន​ជំនឿ​នេះ​នៅ​បង្កប់​ជ្រៅ​ក្នុង​ផ្នត់ គំនិត​ស្ត្រី​ខ្មែរ​នៅឡើយ​។

៤)​តាម​ជំនឿ​ជនជាតិ​អ៊ី​ស្លា​ម​មានការ​ហាម​ដល់​ស្ត្រី​ដែល​ធ្លាក់​រដូវ​ខែ​ច្រើន​យ៉ាង ដូច​ជា ហាម ប៉ះពាល់​ដល់​គ​ម្ពឺ​រ​កូ​អាន ឬ​កុំឱ្យ​ដើរ​កាត់​ស៊ូ​រ៉ាវ​ឬ​ម៉ាស់​យ៊ី​ស ព្រោះ​គេ​មាន​ជំនឿ​ថា នឹង​បង្ក​ឱ្យ​មានការ​ឈឺពោះ​ខ្លាំងក្លា​ក្នុង​ពេល​ណាមួយ​មិន​ខាន ។

៥)​តាម​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​បាន​ហាម​ស្ត្រី​ដែល​ធ្លាក់​រដូវ​ខែ​ចូល​ក្នុង​ទីកន្លែង​សក្ការ បូជា​ទាំងឡាយ​។​ក្រៅពី​នេះ​គេ​ក៏​ហាម​បេះ​បន្លែ​ផ្លែ​ឈើ​ក្នុង​ពេល​ធ្លាក់​រដូវ​ខែ​ដែរ ដោយ សារ​គេ​ជឿ​ថា​ស្ត្រី​កំពុង​មាន​រដូវ​ខែ​បើកាលណា​បេះ​បន្លែ​ផ្លែ​ឈើ​នាំ​ឱ្យ​បន្លែ​ស្ងួត​និង​ស្វិត ងាប់ ៕