ថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីចំនុចមួយចំនួនដែលអ្នកគួរតែពិនិត្យនៅពេលដែលអ្នកទៅមន្ទីរពេទ្យ។ តើមានអ្វីខ្លះដែលត្រូវតែពិនិត្យនោះ?

  1. នៅពេលដែលអ្នកមានផ្ទៃពោះ៤ខែរួច អ្នកត្រូវតែទៅពិនិត្យដើម្បីវាស់ពីកម្ពស់នៃស្បូនរបស់អ្នក និងប្រវែងនៃពោះរបស់អ្នកថាតើវាមានលក្ខណៈប្រក្រតីឬទេ បើវាមិនធម្មតា អ្នកអាចព្យាបាលទាន់ពេល។
  1. អ្នកត្រូវតែពិនិត្យទឹកនោមរបស់អ្នក ព្រោះមានតែពិនិត្យទឹកនោមទេដែលអាចឲ្យអ្នកដឹងថាអ្នកមានជំងឺលើសឈាមឬទេ ឬមានជំងឺផ្សេងៗកើតឡើងលើរាងកាយអ្នកឬទេ ដើម្បីអាចព្យាបាលទាន់ពេល។
  1. នៅដំណាក់កាលនៃការមានផ្ទៃពោះសុទ្ធតែអាចកើតមានអាការៈហើមជើងទាំងអស់ ប៉ុន្តែបើវាហើមខ្លាំង អ្នកត្រូវតែពិនិត្យ ហើយត្រូវតែវាស់សំពាធឈាមអ្នក ថាមិនត្រូវអ្នកអាចមានជំងឺលើសឈាមបាន។
  1. អ្នកត្រូវតែទៅឆ្លុះមើលកូនក្នុងពោះថាតើកូនលូតលាស់គ្រប់លក្ខណៈ ហើយមានសុខភាពល្អឬទេ នេះជាការពិនិត្យដែលសំខាន់ណាស់ដែលអ្នកខានពុំបានឡើយ ព្រោះបើមិនពិនិត្យ អ្នកមិនដឹងពីសុខភាពកូនក្នុងផ្ទៃឡើយ។
  1. អ្នកត្រូវតែស្តាប់ពីចង្វាក់បេះដូងរបស់កូនក្នុងផ្ទៃ បើលឺសម្លេង នោះបញ្ជាក់ថាកូនមានជីវិត ហើយមានសុខភាពល្អទៀតផង នោះអ្នកមិនចាំបាច់ព្រួយបារម្ហថាកូនមានរឿងកើតឡើងទេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង