ផ្លែឈើ និងបន្លែត្រូវបានបំពេញដោយសារធាតុចិញ្ចឹម។ នៅពេលដែលអ្នកបន្ថែមប្រភេទផ្សេងៗ នៃអាហាររបស់អ្នក អ្នកនឹងទទួលបានវីតាមីន ជាតិរ៉ែ និងជាតិសរសៃ ភាគច្រើន ដែលអ្នក និងកូនរបស់អ្នកត្រូវការ។
ការញ៉ាំផ្លែឈើ និងបន្លែ ក៏ជួយការពារការទល់លាមក ដែលជារោគសញ្ញាទូទៅមួយក្នុងពេលមានផ្ទៃពោះ។
ខាងក្រោមនេះ ជាផ្លែឈើមានជីវជាតិ ៧ យ៉ាងដែលអ្នកគួរទទួលទានក្នុងពេលមានផ្ទៃពោះ ៖
1.ផ្លែក្រូច
ផ្លែក្រូចជួយបំពេញជាតិទឹកដល់អ្នក។ វាក៏ជាប្រភពដ៏ល្អនៃអាស៊ីដ folate ឬអាស៊ីតហ្វូលិកផងដែរ។ folate គឺជាវីតាមីន B ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយការពារជម្ងឺខួរក្បាល និងខួរឆ្អឹងខ្នង ដែលត្រូវបានគេស្គាល់ថាជាពិការភាពបំពង់សរសៃប្រសាទ។
2.ផ្លែស្វាយ
ផ្លែស្វាយគឺជាប្រភពដ៏អស្ចារ្យមួយទៀតនៃវីតាមីន C។ ផ្លែស្វាយក៏មានវីតាមីន A ខ្ពស់ផងដែរ។ កង្វះវីតាមីន A នៅពេលកើត មានទំនាក់ទំនងនឹងភាពស៊ាំទាប និងមានហានិភ័យខ្ពស់នៃផលវិបាកដូចជារាគ និងជំងឺផ្លូវដង្ហើម។
3.ផ្លែបឺរ
ផ្លែបឺរមានអាស៊ីដ folate ច្រើនជាងផ្លែឈើដទៃទៀត។ ពួកគេក៏ជាប្រភពដ៏អស្ចារ្យនៃប្រភព៖
.វីតាមីន C
.វីតាមីន B
.វីតាមីន K
.ជាតិសរសៃ
.choline
.ម៉ាញ៉េស្យូម
.ប៉ូតាស្យូម
ស្ត្រីខ្លះនិយាយថាផ្លែបឺរជួយបំបាត់អាការៈចង្អោរ អាចបណ្តាលមកពីប៉ូតាស្យូម និងម៉ាញ៉េស្យូមនៅក្នុងផ្លែឈើ។
ប៉ូតាស្យូម ក៏អាចជួយបំបាត់ការរមួលក្រពើ ដែលជារោគសញ្ញាទូទៅនៃការមានផ្ទៃពោះ។ រមួលក្រពើ ច្រើនតែបណ្តាលមកពីប៉ូតាស្យូម និងម៉ាញ៉េស្យូមទាប។
Choline មានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាល និងសរសៃប្រសាទរបស់កូនអ្នក។ កង្វះ Choline អាចបណ្តាលឱ្យមានពិការភាពបំពង់សរសៃប្រសាទ និងការថយចុះការចងចាំពេញមួយជីវិត។
4.ក្រូចឆ្មា
អ្នកមានផ្ទៃពោះ បានរាយការណ៍អំពីជោគជ័យខ្លះ ក្នុងការប្រើប្រាស់ក្រូចឆ្មារ ឬក្លិនក្រូចឆ្មា ដើម្បីជួយបំបាត់អាការៈក្អួត ដែលទាក់ទងនឹងការមានផ្ទៃពោះ។ ក្រូចឆ្មា ក៏មានវីតាមីន C ខ្ពស់ផងដែរ។ ពួកគេជួយជំរុញប្រព័ន្ធរំលាយអាហារ ដើម្បីបន្ថយការទល់លាមក។
5.ចេក
ចេក គឺជាប្រភពដ៏ល្អមួយទៀត ដែលមានប្រភពប៉ូតាស្យូម។ ពួកគេក៏ផ្ទុកវីតាមីន B6 វីតាមីន C និងជាតិសរសៃផងដែរ។
6.ផ្លែប៊ឺរី
ផ្លែប៊ឺរី – ដូចជាផ្លែប្ល៊ូបឺរី រ៉ាស់បឺរី ស្ត្របឺរី ប្ល៊ែកបឺរី និង ហ្គោជីបឺរី គឺសម្បូរទៅដោយភាពល្អគ្រប់ប្រភេទដូចជា៖
.កាបូអ៊ីដ្រាត
.វីតាមីន C
.ជាតិសរសៃ
.folate។
7.ផ្លែប៉ោម
ផ្លែប៉ោម មានជាតិសរសៃខ្ពស់ ហើយជាប្រភពដ៏ល្អនៃវីតាមីន C រួមទាំងវីតាមីន A ប៉ូតាស្យូម និង Pectin ។ Pectin គឺជាថ្នាំបំបាត់ការឈឺចាប់ ដែលចិញ្ចឹមបាក់តេរីល្អៗ នៅក្នុងពោះវៀនរបស់អ្នក៕