​ជារឿយៗ បន្ទាប់ពី​ញុំ​ា​អាហារ​រួច​អ្នកមាន​អារម្មណ៍​ងងុយគេង​។ នៅ​ចុង​សប្តាហ៍​ពេលខ្លះ អ្នក​ត្រលប់​ទៅ​គ្រែ​ដេក​វិញ បន្ទាប់ពី​អាហារ​ថ្ងៃត្រង់​។ មិត្តភក្តិ​របស់​អ្នក​មួយចំនួន​ចូលចិត្ត​ជក់បារី​ភ្លាមៗ​បន្ទាប់ពី​អាហារ​។ អ្នក​ផ្សេងទៀត​ចូលចិត្ត​ផឹក​តែមួយ​ពែង ដោយ​គិតថា​វា​នឹង​ជួយ​ពួកគេ​រំលាយ​អាហារ​។ ទម្លាប់​ទាំងនេះ ជាច្រើន​ធ្វើឱ្យ​អ្នកមាន​គ្រោះថ្នាក់​ច្រើនជាង​ល្អ​។

​នេះ​គឺជា​រឿង ៥ យ៉ាង​ដែល​អ្នក​គួរ​ជៀសវាង​ធ្វើ​ភ្លាមៗ​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​៖
១.​មិនត្រូវ​ចូលដេក​
​អាហារ មិនទាន់​ត្រូវបាន​រំលាយ​ទាល់តែសោះ​! ការ​គេង​លក់​ភ្លាមៗ បន្ទាប់ពី​ញ៉ាំ​អាហារ​ក៏​មិន​ស្រួល​ដែរ​។

២.​ហាម​ជក់បារី​
​គេ​និយាយថា ការជក់បារី​បន្ទាប់ពី​អាហារ គឺ​ស្មើនឹង​ការជក់បារី ១០ ដើម​។ មិន​ថា​វា​ពិត ឬ​មិន​ពិត​យ៉ាងណា ការជក់បារី​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​អ្នក ហើយ​អ្នក​មិនគួរ​ជក់បារី​អ្វី​ទាំងអស់​។

៣.​ហាម​ងូតទឹក​
​ការ​ងូតទឹក​បន្ទាប់ពី​អាហារ បាន​ពន្យារពេល​ការរំលាយ​អាហារ​។ ឈាម​នៅ​ជុំវិញ​ក្រពះ​ហូរ​ទៅ​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ​ក្នុងពេល​ងូតទឹក​ជំនួស​ឱ្យ​ការជួយ​រំលាយ​អាហារ​។

៤.​ហាម​បរិភោគ​ផ្លែឈើ​
​ចំណីអាហារ​ផ្សេងៗ​គ្នា រំលាយ​ក្នុង​ល្បឿន​ខុសគ្នា​។ បរិភោគ​ផ្លែឈើ​ជាមុនសិន​ព្រោះ​វា​ងាយ​រំលាយ​បំផុត​។ ផ្លែឈើ​គួរតែ​ត្រូវបាន​បរិភោគ​មួយ​ម៉ោង​មុនពេល​អាហារ ឬ​ពីរ​ម៉ោង​បន្ទាប់ពី​អាហារ​។ ផ្លែឈើ​នឹងមិន​ត្រូវបាន​រំលាយ​បាន​ត្រឹមត្រូវ​ទេ ប្រសិនបើ​អ្នក​ញ៉ាំ​វា​ដោយផ្ទាល់​បន្ទាប់ពី​អាហារ​រួច​។

៥.​ហាម​ផឹក​តែ​
​ស្លឹក​តែមាន​ជាតិ​អាស៊ីត ហើយនឹង​ប៉ះពាល់​ដល់​ដំណើរការ​រំលាយ​អាហារ​។ ប្រសិនបើ​អ្នកទទួល​ទាន​ប្រូតេអ៊ីន​ក្នុង​អាហារ នោះ​អាស៊ីត​ពី​តែ នឹង​ធ្វើឱ្យ​មាតិកា​ប្រូតេអ៊ីន​រឹង​ពិបាក​រំលាយ​។ ការផឹក​តែ​ភ្លាមៗ បន្ទាប់ពី​ញ៉ាំ​អាហារ ក៏​នឹង​រំខាន​ដល់​ការ​ស្រូប​យកជាតិ​ដែក​ដោយ​រាងកាយ​ផងដែរ​។ ជៀសវាង តែ មួយ​ម៉ោង​មុន និង​ក្រោយពេល​ញ៉ាំ​អាហារ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង